ហ៊ិន ច័ន្ទនីរ័ត្ន ចង់ឲ្យអ្នករិះគន់រឿង នាងស្លៀកឈុតវៀតណាម កែសម្រួលកុំឲ្យខូច កេរ្តិ៍ឈ្មោះនាង

ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាសម្តែង និងជាពិធីការិនី ស្រីស្អាត កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងពិធីការិនី ដែលជាខ្លាញី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង ស៊ឹម សូលីកា បានរងការរិះគន់យ៉ាងចាស់ដៃ ទៅលើតារាទាំងពីរដួងនេះ ដោយសារតែពួកគេ បានស្លៀកពាក់បង្អួតសម្រស់ ជាមួយ ឈុតវៀតណាម ដែលជាហេតុធ្វើឲ្យអ្នកលេង Facebook ធ្វើការរិះគន់យ៉ាងចាស់ដៃ ខណៈដែលពួកនាង គឺជាអ្នកសិល្បៈខ្មែរ តែបែរជាស្លៀកពាក់ បង្អួតសម្រស់ដោយស្លៀកឈុត របស់ជនជាតិផ្សេងទៅវិញ ។

ដោយគ្រាន់តែលេចឮ នូវព័ត៌មាននៃការរិះគន់នេះភ្លាម បានធ្វើឲ្យតារាសម្តែង រូបស្អាត ធ្មេញជំពើស កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានសរសេរបង្ហោះ នៅលើ Page Facebook របស់នាងបែបក្នុងន័យ ចង់បកស្រាយ ជុំវិញការរិះគន់ នោះថា «សំលៀកបំពាក់នេះ គឺជាការរៀបចំរបស់ម្ចាស់ផ្ទះ គឺប្រទេសវៀតណាម គឺកម្មវិធី Asean Telavistion Charm ឆ្នាំ២០១១ កន្លងទៅ ដែលមានការចូលរួម ពីបណ្តាប្រទេសទាំងដប់នៃអាស៊ាន ហើយ បណ្តាលប្រទេសទាំងអស់ ក៏បានស្លៀកសំលៀកបំពាក់នេះដែរ ហើយអ្វីដែលសំខាន់ គឺយើងបានរៀបចំនូវ សំលៀកបំពាក់ខែ្មរ ដ៏ល្អឥតខ្ចោះ ដើម្បីចូលរួមប្រកួត ហើយខ្ញុំក៏បានទទួលបានរង្វាន់ Charming Face (មុខស្រស់ នឹង ទាក់ទាញ) ត្រឡប់មកមាតុប្រទេសវិញ ដែលនេះជាមុខមាត់ នៃប្រទេសកម្ពុជាលើឆាកអន្តរជាតិ » ។

នៅក្នុងនោះដែល តារាសម្តែងរូបនេះ ក៏សំណូមពរទៅដល់ អ្នករិះគន់ខាងលើនេះ បែបក្នុងន័យចង់ឲ្យអ្នករិះគន់ ធ្វើការកែសម្រួលវិញថា «នាងខ្ញុំសូមអរគុណរាល់ ការគាំទ្ររបស់អ្នកទាំងអស់គ្នា ដែលបានជួយការពារ នឹងលើកទឹកចិត្ត ដូចច្នេះរាល់អ្វីដែលបងប្អូនចង់ដឹង ខ្ញុំបានរៀបរាប់ ដូចខាងលើអស់ហើយ ហើយក៏សុំម្ចាស់ page ទាំងឡាយដែលបានសរសេរ កែរសម្រួលឡើងវិញ បើមិនដឹងព័ត៌មានច្បាស់ដែរ ធ្វើឲ្យខូចកេរ្តិ៍ ឈ្មោះនាងខ្ញុំ »៕