សិចច្រើនដង ក្នុងមួយសប្តាហ៍ ធ្វើឲ្យមានក្តី សុខបំផុត

សុខភាព៖ ទសនាវដ្តី womenshealthmag បានចុះផ្សាយថា សម្រាប់គូស្នេហ៍ដែលរួមរ័កមេត្រីច្រើនដង ក្នុងមួយសប្តាហ៍គឺជាគូស្នេហ៍ ដែលមាន សុភមង្គលបំផុត ។

ក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យតូរ៉ុនតូ បានធ្វើការសិក្សាស្រាវជ្រាវ ទៅលើមនុស្ស២៨.០០០ នាក់ ដោយឲ្យរួមរ័កមេត្រី ១សប្តាហ៍ពេញ ហើយជាលទ្ធផល រកឃើញថា គូស្នេហ៍ដែលរួមរ័កពេញមួយសប្តាហ៍ ជាគូស្នេហ៍ ដែលមានសុភមង្គលបំផុត ក្នុងជីវិតរបស់ពួកគេ។ដោយឡែកសម្រាប់គូស្នេហ៍ ដែលរួមរ័កច្រើនជាងម្តងក្នុង១សប្តាហ៍ គ្មានសេចក្តីសុខ និងសុភមង្គលនោះទេ ។

វាជាការពិតណាស់ សម្រាប់សម្ព័ន្ធផ្លូវភេទ ចុះសម្រុងគ្នានោះ សុភមង្គលក៏ដើរតាមក្រោយផងដែរ ហើយសិចជាកាតាលីករយ៉ាងសំខាន់សម្រាប់ក្តីស្នេហ៍ និងធ្វើឲ្យគូស្នេហ៍មានសុភាពល្អទៀតផង ។ ក៏ប៉ុន្តែអ្វីដែលគូស្នេហ៍គួរប្រុងប្រយ័ត្ន ដើម្បីជៀសឆ្ងាយពីការឆ្លង មេរោគផ្សេងៗ បូករួមនឹង ការមានផ្ទៃពោះ ដោយចៃដន្យនោះ គួរប្រើប្រាស់ស្រោមអនាម័យ ដើម្បីការពារ៕

សិចច្រើនដង ក្នុងមួយសប្តាហ៍ ធ្វើឲ្យមានក្តី សុខបំផុត