ធ្លាយតម្លៃ ស្មាតហ្វូន Microsoft Lumia 650

បច្ចេកវិទ្យា៖ គេហទំព័រ gsmarena បានចុះផ្សាយនៅ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះឲ្យដឹងថា Microsoft Lumia 650 នឹងមានតម្លៃ ៣១៩ដុល្លារអាម៉េរិក នៅមជ្ឈមណ្ឌលកណ្តាលអឺរ៉ុប  ហើយស្មាតហ្វូននេះ អាចរកបាននៅក្រុមហ៊ុន  Orange ក្នុងប្រទេសបារាំង ។

ក្រៅពីទម្លាយនូវតម្លៃនោះ Microsoft Lumia 650 ក៏ត្រូវបានគេប្រាប់ឲ្យដឹងថា វានឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 10 ។ Microsoft Lumia 650 មានពាក្យចចាមអារាមជាច្រើនថា នឹងចេញនៅដើមខែកុម្ភៈ ប៉ុន្តែក្រោយមកក៏លេចឭទៀតថា នឹងពន្យាពេលដល់ពាក់កណ្តាលខែនេះ  ។

ទោះបីជាយ៉ាងនេះក្តី ខាងក្រុមហ៊ុនផលិតស្មាតហ្វូនមួយនេះ មិនទាន់ចេញព័ត៌មានជាផ្លូវការមួយណានោះទេ៕

ធ្លាយតម្លៃ ស្មាតហ្វូន Microsoft Lumia 650