មនុស្ស ២២១ នាក់ នៅតៃវ៉ាន់​ត្រូវបាន​ គេសង្គ្រោះ ចេញពីគំនរ​បាក់បែក

ក្រុងតៃប៉ិ៖ នៅព្រឹកថ្ងៃសៅរ៍នេះ នៅក្នុងទីក្រុង Tainan ក្រុមអ្នកសង្គ្រោះកំពុងតែ បន្តជួយស្រោចស្រង់ ជីវិតមនុស្សចេញពី អគារស្នាក់នៅពីរកន្លែង ដែលបានដូលរលំនៅ ពេលដែលមានការរញ្ជួយ ដីកម្រិត ៦.៤ រិុចទ័រ។

មនុស្ស ២២១នាក់ ហើយត្រូវបាន គេទាញចេញពី អគារបែកបាក់ហើយខណៈ ដែលនៅមានមនុស្សជាច្រើននាក់ទៀតនៅជាប់គាំងនៅឡើយ។
ក្រុមទាហាន និងប៉ូលីស ពន្លត់អគ្គិភ័យជាច្រើននាក់ កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីរំដោះអ្នកជាប់គាំងជាច្រើន នៅឡើយរីឯមនុស្ស ១១៥នាក់នៅក្នុងចំណោម អ្នករួចរស់ជីវិត ត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យហើយ។

មន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ បាននិយាយថាក្មេងអាយុ ២០ឆ្នាំ ម្នាក់និងបុរស៤០ឆ្នាំ ម្នាក់ដែលត្រូវបានក្រុមសង្រ្គោះ ទាញចេញពីអគារស្នាក់នៅឈ្មោះWei Guan ដែលមានកំពស់ ប្រមាណជា១៧ជាន់ និងមានមនុស្សរស់នៅ ២០០នាក់ គេរកឃើញស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

មនុស្សមួយចំនួនទៀត ត្រូវបានគេយកចេញពី អគារមួយទៀតដែលមាន ឈ្មោះWi Guan High Riseដែលមានប្រជាជន រស់នៅប្រមាណ ១៥០គ្រួសារ និងមានកំពស់ ១៦ជាន់។

អគារជាច្រើនទៀត ដែលមានទីតាំងនៅក្បែរគ្នា ក៏បានរងផលប៉ះពាល់ជាច្រើនដែរ នៅពេលដែលក្រុមសង្គ្រោះ ក៏បានជួយទាញជនរងគ្រោះ ប្រមាណពី១០ទៅ១២នាក់ ចេញពីអគារផ្សារទំនើប និងអគារមួយខ្នងទៀត ដែលមានកំពស់ ៧ជាន់ផងនោះ៕

មនុស្ស ២២១ នាក់ នៅតៃវ៉ាន់​ត្រូវបាន​ គេសង្គ្រោះ ចេញពីគំនរ​បាក់បែក

មនុស្ស ២២១ នាក់ នៅតៃវ៉ាន់​ត្រូវបាន​ គេសង្គ្រោះ ចេញពីគំនរ​បាក់បែក

មនុស្ស ២២១ នាក់ នៅតៃវ៉ាន់​ត្រូវបាន​ គេសង្គ្រោះ ចេញពីគំនរ​បាក់បែក

  • មនុស្ស ២២១ នាក់ នៅតៃវ៉ាន់​ត្រូវបាន​ គេសង្គ្រោះ ចេញពីគំនរ​បាក់បែក已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/02/06  Category:​អន្តរជាតិ
Tags: