មន្ទីរប៉ង់​តាហ្គោន បង្កើនថវិកា សម្រាប់​យន្តហោះ​ប្រយុទ្ធ​ ប្រភេទ F-35

កាលីហ្វ័រញ៉ា៖ បើយោងតាមប្រភពព័ត៍មាន របស់គេហទំព័រ Military បានឲ្យដឹងថា លោកលេខាធិការក្រសួងការពារជាតិ របស់អាមេរិក Ash Carterបានប្រកាសប្រាប់ ពលទាហានរបស់ខ្លួន នៅក្នុងសប្តាហ៍នេះ ថាអាមេរិកសម្រេចចិត្ត នឹងបន្ថែមថវិកាថែមទៀត សម្រាប់យន្តហោះប្រយុទ្ធ ប្រភេទ F-35 និង F/A-18 Horentសម្រាប់ឆ្នាំក្រោយនេះ។

សេចក្តីប្រកាសនេះគឺត្រូវ បានធ្វើឡើងនៅក្នុងទស្សនកិច្ចការងារ មួយរបស់លោកកាលពី ថ្ងៃពុធនៅឯមូលដ្ឋានទ័ព Marine Air Station Miramarដែលមានទីតាំង នៅក្នុងទីក្រុងកាលីហ្វ័រញ៉ា ហើយដែលការមកដល់នេះ គឺមានរយះពេលត្រឹមតែ មួយអាទិត្យ មុនការប្រកាសផែនការថវិកា ប្រចាំឆ្នាំ ២០១៧ របស់មន្ទីរប៉ង់តាហ្គោន។
លោក Carter មិនបានបញ្ជាក់ច្បាស់ ពីតម្លៃដែលនឹងត្រូវកើនឡើង សម្រាប់យន្តហោះ F-35 នោះទេប៉ុន្តែលោក បានឲ្យដឹងថាបើទោះ ជាក្រុមការងារផលិត នៅប្រឈមមុខនឹងបញ្ហាមួយ ចំនូនដូចជាបញ្ហាបច្ចេកទេស និងការអន់ថយ នៃប្រព័ន្ធមេកានិច យ៉ាងណាក្តី ក៏ប៉ុន្តែកម្មវិធីនេះ នៅតែត្រូវបន្ត ទៅមុខដដែល៕

មន្ទីរប៉ង់​តាហ្គោន បង្កើនថវិកា សម្រាប់​យន្តហោះ​ប្រយុទ្ធ​ ប្រភេទ F-35