មនុស្ស​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​កាពីតូល

អតីត​អ្នក​បើក​បរ​រថយន្ត​របស់​ក្រុមហ៊ុន​កាពីតូល ១​នាក់ និង​មន្ត្រី​សមាគម​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ទ​កម្ពុជា ១​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប​ខ្លួន​ក្នុង​ពេល​ពួកគេ​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​កាពីតូល នៅ​ព្រឹក​ថ្ងៃ​៦ ខែ​កុម្ភៈ ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​ឲ្យ​ធ្វើ​ការ​វិញ។

ក្នុង​ពេល​តវ៉ា​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​សមត្ថកិច្ច អតីត​អ្នក​បើក​បរ និង​ក្រុម​សមាគម​កង់បី​មួយ​ក្រុម បណ្ដាល​ឲ្យ​មនុស្ស​របសួស​ធ្ងន់ ២​នាក់ និង​របួស​ស្រាល​ជា​ច្រើន​នាក់​ទៀត។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។