បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​

Doliprane TVC

​បុរស​សង្ហារ​បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​សារជាថ្មី បាន​សម្តែង​ជា​តួឯក​ប្រុស​នៅក្នុង​រឿង «​បណ្តាសារ​អថ័ន » រឿងនេះ​ដែរ ទើបតែ​ដាក់​សម្ពោធ​ឲ្យ​បញ្ចាំង​ជា​ផ្លូវការ​នៅ​រាត្រី​ថ្ងៃទី ០៣ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦​នៅ​រោងភាពយន្ត Legend ទួលគោក ។ បញ្ញា សិទ្ធ បាន​ឲ្យ​ដឹងថា លោក​ត្រៀម​នឹង​ថត​រឿង «​បណ្តាសារ​អថ័ន » វគ្គ​២ ក្នុងពេល​ឆាប់ៗ​នេះ​ទៀត ។​

បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​

​នៅក្នុង​ឪ​កាស​សម្ពោធ​រឿង «​បណ្តាសារ​អថ័ន » គឺមាន​សិល្បករ សិល្បៈការិនី​ជាច្រើនរូប បាន​ចូលរួម បញ្ញា សិទ្ធ បាន​ឲ្យ​ដឹង​ទៀតថា លោក​សម្តែង​នៅក្នុង​រឿងនេះ មិនបាន​ជួប​ការលំបាក​អ្វី​ទេ ផ្ទុយទៅវិញ​លោក​កាន់តែ​សប្បាយរីករាយ​ជាមួយ​ក្រុមការងារ ។ ប៉ុន្តែ​ក៏មាន​ឈុត​ព្រឺ​សម្បុរ​ខ្លះៗ​ដែរ ពីព្រោះ​ត្រូវ​ថត​ទាំងយប់ ។

បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​

ក្រៅពី​ត្រៀមខ្លួន​ថត​រឿង «​បណ្តាសារ​អថ័ន »​វគ្គ ២ បញ្ញា សិទ្ធ ក៏មាន​គម្រោង​នឹង​ថត​រឿង​ថ្មីៗ​មួយចំនួនទៀត ដែរ ប៉ុន្តែ​លោក​សុំ​មិនទាន់​បង្ហាញ​នៅក្នុង​ពេលនេះ​ទេ រងចាំ​ពេលវេលា​ចេញ​ថត​ទើប​បង្ហាញ​ប្រាប់ ។ ​ចំពោះ​តំលៃ​ខ្លួន​ក្នុង​ការថត​រឿងនេះ បញ្ញា សិទ្ធ ពុំបាន​បញ្ជាក់​លំអិត​នោះទេ លោក​គ្រាន់តែ​និយាយថា តំលៃ​ខ្លួន​ដែល​លោក​ទទួលបាន​ពី​ការថត​រឿងនេះ​គឺ​សមរម្យ ដូច្នេះហើយ ទើប​លោក​បន្ត​ទទួល​ថត​រឿង នេះ​នៅ​វគ្គ ២ ជា​បន្តទៀត ។

បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​

លោក​សង្ឃឹមថា រឿង​«​បណ្តាសារ​អថ័ន »​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​បងប្អូន​ទស្សនិកជន ។ ​បញ្ញា សិទ្ធ កំពុង​មមាញឹក​នៅក្នុង​ការចេញ​សម្តែង​តាម​ខេត្ត ជាមួយ​ក្រុម​រាំ​របស់ខ្លួន ការពិត បញ្ញា សិទ្ធ មាន​គម្រោង​នឹង​ចេញទៅ​សម្តែង​នៅ​សហរដ្ឋ​អា​មេ​រិ​ក​នៅក្នុង​ខែមេសា​ឆ្នាំ ២០១៦ នេះដែរ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​ផ្អាក​បណ្តោះអាសន្ន ។

បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​

ឥឡូវនេះ លោក​ត្រៀមខ្លួន​នឹង​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​សារជាថ្មី​ម្តងទៀត មុននឹង​រត់ការ​ចេញ​ទៅ​សហរដ្ឋ​អា​​មេ​រិ​ក ។ ​ខាងក្រោម​នេះ​គឹជា​រូបថត​សកម្មភាព​ខ្លះៗ​របស់​សិល្បករ សិល្បការី​នី ដែល​ចូលរួម​ក្នុង​ពិធី​សម្ពោធ​រឿង «​បណ្តាសារ​អថ័ន » កាលពី​ថ្ងៃទី ០៣ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ ៕​អា​លី​ណា​

បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​

បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​

បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​

បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​

បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​

បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​

បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​

បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​

បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​

បញ្ញា សិទ្ធ ទើបតែ​មាន​ឪ​កាស​