រូបភាព​ខ្លោច​ចិត្ត​ពី​កន្លែង​បង្វឹក​សត្វ​ស្វា​​នៅ​ចិន ទុក​សម្ដែង​ថ្ងៃ​ចូលឆ្នាំ


រូបភាព​ខ្លោច​ចិត្ត​ពី​កន្លែង​បង្វឹក​សត្វ​ស្វា​​នៅ​ចិន ទុក​សម្ដែង​ថ្ងៃ​ចូលឆ្នាំ

ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​​បង្ហាញ​ពី​ជីវិត​សត្វ​ស្វា​ជា​ច្រើន​ក្បាល​ក្នុង​ភូមិ​មួយ​នៃ​ប្រទេស​ចិន ដែល​ត្រូវ​បាន​​គេ​បង្វឹក​តាំង​ពី​ព្រឹក​ដល់​យប់ ដើម្បី​ត្រៀម​សម្ដែង​​រក​ប្រាក់​ពី​ភ្ញៀវ​ទេសចរ។

 

រូបភាព​ខ្លោច​ចិត្ត​ពី​កន្លែង​បង្វឹក​សត្វ​ស្វា​​នៅ​ចិន ទុក​សម្ដែង​ថ្ងៃ​ចូលឆ្នាំ

 

ពាក់​​ច្រវាក់​ដែក​ជាប់​នឹង​ក សត្វ​ស្វា​ទាំង​អស់​បាន​ឱប​គ្នា​​និង​សម្លឹង​មើល​​ដោយ​ភាព​ភ័យ​ខ្លាច​ទៅ​កាន់​អ្នក​បង្វឹក ដែល​នឹង​បង្ខំ​ពួក​វា​ឲ្យ​ជិះកង់ ឈរ​ដោយ​ប្រើ​ដៃ ដើរ​លើ​ជើង​ឈើ និង​មាន​ទាំង​​ត្រែះ​កាំបិត​ ដោយ​ឈរ​ទប់​លំនឹង​លើ​ក្ដារ​ដែល​មាន​បាល់​ពី​ក្រោម​ទៀត​ផង។​​​

 

មុខ​របរ​ដែល​មាន​អាយុ​កាល​រាប់​សតវត្ស​មក​ហើយ​នេះ ស្ថិត​នៅ​ក្នុង​ភូមិ Baowan តំបន់ Xinye នៃ​ខេត្ត Henan ដែល​ជា​តំបន់​ដាច់​ស្រយាល​ ហើយ​ដី​មិន​អំណោយផល​សម្រាប់​ការ​ដាំ​ដំណាំ។

 

ខណៈ​ឆ្នាំ​ថ្មី ដែល​ជា​ឆ្នាំ​វក ជិត​ចូល​មក​ដល់ អ្នក​ភូមិ​នៅ​ទី​នោះ រំពឹង​ទុក​ថា ពួក​គេ​នឹង​អាច​រក​ចំណូល​បាន​ក្រែល​ពី​មុខ​របរ​មួយ​នេះ ដោយ​នឹង​មាន​រៀបចំ​ការ​សម្ដែង​ប្រកួត​ប្រជែង​របស់​សត្វ​ស្វា​ផង​ដែរ។

 

លោក Zhang Junran ជា​ប្រធាន​សមាគម​បង្កាត់​ពូជ​ស្វា​នៃ​តំបន់ Xinye បាន​ទទួល​ស្គាល់​ថា​ការ​បង្វឹក​សត្វ​ស្វា​ជាង​៤០០ក្បាល​ក្នុង​ភូមិ Baowan នេះ​ពិត​ជា​ធ្លាប់​មាន​បញ្ហា​ចម្រូងចម្រាស​ច្រើន​មែន។ ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ថា​ស្ថានភាព​ក្នុងបច្ចុប្បន្ននេះ​បាន​ផ្លាស់​ប្ដូរ ដោយ​ម្ចាស់​ស្វា​ បាន​បន្ធូរបន្ថយ​លើ​ការ​បង្វឹក និង​យក​ចិត្ត​ទុក​ដាក់​​ជាង​មុន​លើ​​ស្ថានភាព​រស់​នៅ​នៃ​សត្វ​ស្វា​របស់​ពួក​គេ ៕

 

 

រូបភាព​ខ្លោច​ចិត្ត​ពី​កន្លែង​បង្វឹក​សត្វ​ស្វា​​នៅ​ចិន ទុក​សម្ដែង​ថ្ងៃ​ចូលឆ្នាំ

 

រូបភាព​ខ្លោច​ចិត្ត​ពី​កន្លែង​បង្វឹក​សត្វ​ស្វា​​នៅ​ចិន ទុក​សម្ដែង​ថ្ងៃ​ចូលឆ្នាំ