ទិដ្ឋភាពស្តែង ពេលដែលដងស្ទូច ដ៏ធំមួយបាក់ធ្លាក់ ធ្វើឲ្យមនុស្សស្លាប់និងរបួស នៅញូវយ៉ក(មានវីដេអូ)

សហរដ្ឋអាមេរិក៖ ទិដ្ឋភាពជាក់ស្តែងនៃ សកម្មភាពដ៏គួរឲ្យរន្ធត់មួយ ត្រូវបានថតជាប់ជាវីដេអូ ដែលបានបង្ហាញពី ដែកស្ទូចដ៏ធំមួយ បាក់ធ្លាក់ពីកម្ពស់អគារ ៣០ជាន់ ចុះមកសង្កត់មនុស្សនៅខាងក្រោម បង្កឲ្យមានស្លាប់ និងរបួស។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍បាក់ធ្លាក់ ដែកស្ទូចដ៏ធំមួយនេះ កើតឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ហើយក្នុងនោះវាបាន បង្កឲ្យមនុស្សម្នាក់ ស្លាប់បាត់បង់ជីវិត ស្របពេលដែល១៥នាក់ ផ្សេងទៀតរងរបួស ក្នុងចំណោមនោះ មាន២នាក់របួសធ្ងន់។

ទិដ្ឋភាពស្តែង ពេលដែលដងស្ទូច ដ៏ធំមួយបាក់ធ្លាក់ ធ្វើឲ្យមនុស្សស្លាប់និងរបួស នៅញូវយ៉ក(មានវីដេអូ)
ទិដ្ឋភាពស្តែង ពេលដែលដងស្ទូច ដ៏ធំមួយបាក់ធ្លាក់ ធ្វើឲ្យមនុស្សស្លាប់និងរបួស នៅញូវយ៉ក(មានវីដេអូ)
ទិដ្ឋភាពក្រោយពេល ដែកស្ទូចដ៏ធំ បាក់ធ្លាក់មកដី

ជាមួយគ្នានេះដែរ ទិដ្ឋភាពដែលដែកស្ទូចដ៏ធំ នោះបាក់ធ្លាក់ ក៏ត្រូវថតបានជាវីដេអូ ដោយលោក Glenn Zito ជាមួយនឹងមិត្តភក្តិ រួចយកទៅបង្ហោះ នៅក្នុងបណ្តាញអ៊ិនធើណេត ដោយក្នុងនោះពួកគេ បានគិតថា ហេតុការណ៍នេះអាច ជាកំហុសរបស់មនុស្ស។ បើតាមការដកស្រង់សម្តី ពីសាក្សីដែលបានឃើញ ហេតុការណ៍ផ្ទាល់ភ្នែក ឲ្យដឹងថា ដែកស្ទូចនោះបាក់ធ្លាក់ នៅអំឡុងពេលដែលវា កំពុងជញ្ជូនឥវ៉ាន់ ហើយវាធ្លាក់មក យ៉ាងយឺតៗ ប្រហែលជាអាចពីចន្លោះ ៥ទៅ៦វិនាទី ទម្រាំមកដល់ដី។

គូសបញ្ជាក់ផងដែរថា ក្រុមអាជ្ញាធរនៅមិនទាន់ ដឹងច្បាស់ថា តើដែកស្ទូចនេះបាក់ធ្លាក់ ដោយសារមូលហេតុអ្វី ឲ្យប្រាកដនៅឡើយទេ តែការស៊ើបអង្កេត គឺកំពុងតែបើក ប្រតិបត្តិការហើយ៕

វីដេអូជាក់ស្តែង និងទិដ្ឋភាពមួយចំនួនទៀត ជុំវិញការបាក់ធ្លាក់ ដែកស្ទូចសង្កត់មនុស្ស៖

ទិដ្ឋភាពស្តែង ពេលដែលដងស្ទូច ដ៏ធំមួយបាក់ធ្លាក់ ធ្វើឲ្យមនុស្សស្លាប់និងរបួស នៅញូវយ៉ក(មានវីដេអូ)
ទិដ្ឋភាពស្តែង ពេលដែលដងស្ទូច ដ៏ធំមួយបាក់ធ្លាក់ ធ្វើឲ្យមនុស្សស្លាប់និងរបួស នៅញូវយ៉ក(មានវីដេអូ)
ទិដ្ឋភាពស្តែង ពេលដែលដងស្ទូច ដ៏ធំមួយបាក់ធ្លាក់ ធ្វើឲ្យមនុស្សស្លាប់និងរបួស នៅញូវយ៉ក(មានវីដេអូ)
ទិដ្ឋភាពស្តែង ពេលដែលដងស្ទូច ដ៏ធំមួយបាក់ធ្លាក់ ធ្វើឲ្យមនុស្សស្លាប់និងរបួស នៅញូវយ៉ក(មានវីដេអូ)
ទិដ្ឋភាពស្តែង ពេលដែលដងស្ទូច ដ៏ធំមួយបាក់ធ្លាក់ ធ្វើឲ្យមនុស្សស្លាប់និងរបួស នៅញូវយ៉ក(មានវីដេអូ)
ទិដ្ឋភាពស្តែង ពេលដែលដងស្ទូច ដ៏ធំមួយបាក់ធ្លាក់ ធ្វើឲ្យមនុស្សស្លាប់និងរបួស នៅញូវយ៉ក(មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត