រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ យកបឹងតាមោកជាង៣ពាន់ហិកតា ជាសម្បត្តិរបស់រដ្ឋ

ភ្នំពេញ: រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្ដីពី ការកំណត់យកផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៣.២៣៩,៧ហិកតា នៅក្នុងរាជធានីភ្នំពេញ ជាសម្បត្តិរបស់រដ្ឋ។

សូមបញ្ជាក់ថា លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​មន្ត្រី​ជំនាញ និង​មន្ទីរ​ដែល​ពាក់ព័ន្ធ ធ្លាប់បើក​កិច្ចប្រជុំ​ស្តីពី​ការសិក្សា​ផលប៉ះពាល់ និង​អភិវឌ្ឍន៍​បឹង​តា​មោក (​បឹង​កប់​ស្រូវ​)​។ ​ដោយ​សាលា​រាជធានី​ភ្នំពេញ បាន​កំពុងតែ​សិក្សា និង​រៀបចំ​ឯកសារ​លើ​គម្រោង​ប្លង់​ស្ថាបនា​ផ្លូវ​ទំនប់​ថ្មី និង​អាង​ប្រព្រឹត្តិកម្ម​ទឹក​សំអុយ នៅ​បឹង​តា​មោក​នេះ ដើម្បី​បញ្ចៀស​នូវ​ផលប៉ះពាល់​នានា ទៅលើ​គុណភាព​ទឹក​បឹង​តា​មោក សម្រាប់​ការពារ​បរិស្ថាន ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ក៏ដូចជា​រាជធានី​ភ្នំពេញ​ផង​ដែលរ។​

បឹង​តា​មោក (​កប់​ស្រូវ​) ជា​អាង​ស្តុក​ទឹក​ដ៏​សំខាន់​មួយ​ដែល​រំដោះ​ទឹក​ចេញ​រាជធានី​ភ្នំពេញ​ភាគ​ខាងជើង​និង​ខាងលិច ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។ បឹង​តា​មោក​មាន​ទំហំជាង៣.០០០​ហិច​តា នឹង​ត្រូវបាន​អភិរក្ស​ទុក សម្រាប់ធ្វើ​អាង​ប្រព្រឹត្ត​កម្ម​ធម្មជាតិ និង​ស្វ័យប្រវត្តិ​ដោយ​ផ្ទៃ​បឹង​ទំហំ ៥០០ ហិច​តា ត្រូវបាន​សិក្សា​ជា​ទំនប់​ទី​១ នៃ​អាង​ប្រព្រឹត្តិកម្ម​ទឹក​សំអុយ​៕​