រថយន្តក្រុង​បើកធ្លាក់​ស្ពាន ហើយ​ជ្រុលចូល​ក្នុងទន្លេ​ ស្លាប់​៣៧នាក់​ នៅ​ឥណ្ឌា​

អាម៉េដាបាដ៖ រថយន្តមួយគ្រឿង បានបើកធ្លាក់ស្ពាន ហើយជ្រុលចូលទៅក្នុងទន្លេមួយ នៅប្រទេសឥណ្ឌា បណ្តាលឲ្យអ្នកដំណើរស្លាប់អស់៣៧នាក់ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ថា កាលពីថ្ងៃសុក្រម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួួយបានកើតឡើង នៅភាគខាងលិច ប្រទេសឥណ្ឌា ដោយមានរថយន្តក្រុង មួយគ្រឿងបានបើកបរឆ្លងស្ពាន ហើយជ្រុលចង្កួតក៏ធ្លាក់ចូលទៅក្នុងទឹកទន្លេ បណ្តាលឲ្យអ្នកដំណើចំនួន៣៧នាក់ បាត់បង់ជីវិត ។

ហេតុការណ៍នេះបានកើតឡើងនៅក្រុង Ahmedabad ស្ថិតនៅរដ្ឋ Gujarat ប្រទេសឥណ្ឌា ។ មូលហេតុដែលបង្កគ្រោះ ថ្នាក់ចរាចរណ៍នេះដោយសារ អ្នកបើកបរបាត់បង់ ការគ្រប់គ្រង ទើបបណ្តាលឲ្យរថយន្ តដែលបើកលើស្ពាន បានធ្លាក់ចុះចូលក្នុងទន្លេ Purna ស្ថិតនៅស្រុក Navsari ចម្ងាយប្រមាណ២៨៥គីឡូម៉ែត្រ ពីក្រុងខាងលើ ។

លោក កRemya Mohan មន្ត្រីរដ្ឋបាលជាន់ខ្ពស់ នៅស្រុក Navsari បានប្រាប់ដល់ AFP ថា "អ្នកស្លាប់មានចំនួន៣៧នាក់ និង២៤នាក់ទៀតត្រូវបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរ" ។

អភិបាលរដ្ឋខាងលើបាន បញ្ជាក់ថា សម្រាប់ថវិកាជួយរំលែកក្តីទុក្ខ ដល់ជនរងគ្រោះ ទឹកប្រាក់ចំនួន៥,៩០០ដុល្លារ ត្រូវ បានប្រគល់ដល់ ក្រុមគ្រួសារនៃសពម្នាក់ៗ ៕

រថយន្តក្រុង​បើកធ្លាក់​ស្ពាន ហើយ​ជ្រុលចូល​ក្នុងទន្លេ​ ស្លាប់​៣៧នាក់​ នៅ​ឥណ្ឌា​