ស្បែកជើង​ដ៏​កញ្ចាស់​មួយគូ​នេះ មានតម្លៃ​ស្មើនឹង​ជីវិត​របស់​ឧកញ៉ា​បណ្ឌិត ម៉ុង ឫទ្ធី​

Doliprane TVC

​ស្បែកជើង​គឺជា​វត្ថុ​មួយ ដែល​មនុស្ស​គ្រប់គ្នា​ប្រើប្រាស់ សម្រាប់​ពាក់​ទ្រាប់​នៅ​នឹង​ជើង អាច​និយាយបានថា វា​ជាវ​ត្ថុ​មួយ​ដែល​គគ្រិច ព្រោះ​ត្រូវ​ជាន់​លើដី​ភក់​កខ្វក់​បណ្តុំ​ទៅដោយ​មេរោគ​ផ្សេងៗ ហើយ​វា​ក៏​ជាវ​ត្ថុ​មួយ​ដែល គេ​គិតថា​នាំមក​នូវ​ភាព​អពមង្គល​ផងដែរ បើសិនជា​យក​វា​ទៅ​ប៉ះ​នឹង​ក្បាល ឬ ដាក់​តម្កល់​នូវ​ទីសក្ការៈ​ផ្សេងៗ​នោះ​។ តែ​ដោយឡែក សម្រាប់​ស្បែកជើងកង់ឡាន​ដ៏​កញ្ចាស់​មួយគូ​របស់ ឯកឧត្ដម​បណ្ឌិត​ឧក​ញ្ញ៉ា ម៉ុង ឫទ្ធី នេះ​វិញ បែរជា​មានតម្លៃ​និង​មាន​ភ័ព្វវាសនា​ខ្ពស់​អាច​រំលេច​ខ្លួន​តាំង​លម្អ​ជាមួយ​ពាន់រង្វាន់​និង​សញ្ញាបត្រ​អន្តរជាតិ​នានា ស្ថិតនៅ​ពីក្រោយ​តុ​ធ្វើការ​របស់​​ឯកឧត្ដម​ឧកញ៉ា បណ្ឌិត ដែលមាន​កម្ពស់​ស្មើរ​នឹង​ក្បាល ។​

ស្បែកជើង​ដ៏​កញ្ចាស់​មួយគូ​នេះ មានតម្លៃ​ស្មើនឹង​ជីវិត​របស់​ឧកញ៉ា​បណ្ឌិត ម៉ុង ឫទ្ធី​

​ស្បែកជើងកង់ឡាន​ដ៏​កញ្ចាស់​នេះ ស្ដែង​ឱ្យឃើញ​ពី​ការនិយម​ប្រើប្រាស់​កាលពី​ជំនាន់ បី​ឆ្នាំ ប្រាំបី​ខែ និង ម្ភៃ​ថ្ងៃនោះ ដែល​ឯកឧត្ដម ឧកញ៉ា បណ្ឌិត បាន​ទុកដាក់​នៅ​កន្លែង​មួយ​យ៉ាង​សមគួរ​រហូត​នឹកស្មាន​មិន​ដល់​។ ដោយហេតុថា កាលពី​ជំនាន់ បី​ឆ្នាំ ប្រាំបី​ខែ និង ម្ភៃ​ថ្ងៃ ឯកឧត្ដម ឧកញ៉ា បណ្ឌិត ក៏ដូចជា​ប្រជាជន​ខ្មែរ​ជាច្រើន​នាក់​ទៀត បាន​រស់​រងទុក្ខវេទនា ឈឺចាប់​ខ្លោចផ្សា ពុំមាន​ពេល​ល្ហែរ ដោយ​ត្រូវ​ធ្វើការ​គ្មាន​ពេល​សម្រាក ហើយ​ត្រូវ​ធ្វើដំណើរ​រាប់ពាន់​ម៉ឺន​គីឡូម៉ែត្រ ដោយ​ជើង​ទទេ ដែលជា​ហេតុ​ធ្វើឱ្យ​បាតជើង​ទាំង​គូរ​បស់ ឯកឧត្ដម ឧកញ៉ា​បណ្ឌិត មុត​បន្លា​ប្រេះ​បែកចេញ​ឈាម ក​ជា​ខ្ទុះ ក្លាយជា​ដំបៅងា​ឈឺ​ហួស​នឹង​ថ្លែង ។ ដោយ​សំណាង​ចៃដន្យ​ក្នុង​គ្រាមួយ ឯកឧត្ដម​ឧកញ៉ា​បណ្ឌិត ក៏​រើស​បាន​កង់ឡាន ចាស់​មួយ​នៅក្នុង​ទឹក ឯកឧត្ដម​ក៏​យក​កង់ឡាន​នោះ ទៅចៀរ​ធ្វើជា​ស្បែកជើង​ពាក់ ដែល​វា​ជាវ​ត្ថុ​ដ៏​មានតម្លៃ​បំផុត សម្រាប់​ជីវិត​ប​ស់លោក នៅ​គ្រានោះ ។​

ស្បែកជើង​ដ៏​កញ្ចាស់​មួយគូ​នេះ មានតម្លៃ​ស្មើនឹង​ជីវិត​របស់​ឧកញ៉ា​បណ្ឌិត ម៉ុង ឫទ្ធី​

​ដោយសារ​តែមាន​រឿងហេតុ​ដូច្នេះហើយ បានជា​ឯកឧត្ដម​ឧកញ៉ា​បណ្ឌិត ទុកដាក់​ស្បែកជើង​ដ៏​កញ្ចាស់​នេះ បាន​យ៉ាង​ល្អ បើទោះបីជា​វា​ចំណាស់​បន្តិច​ក៏ដោយ ហើយ​វត្ថុ​ដ៏​មានតម្លៃ​សម្រាប់​ឯកឧត្ដម ឧល​ញ៉ាប​ណ្ឌិ​ត​នេះ « គឺជា​គ្រឿង​សម្រាប់​រំឭក​ដាស់តឿន​សតិ​ឯកឧត្តម ឱ្យ​នឹកឃើញ​កាលពី ពេល នៅ​គ្រា​ក្រខ្សត់​ជំនាន់​បី​ឆ្នាំ ប្រាំបី​ខែ និង ម្ភៃ​ថ្ងៃ ។ ដូច្នេះ​សម្រាប់​ឯកឧត្តម​ឧកញ៉ា បណ្ឌិត គ្រប់ពេលវេលា​ត្រូវតែ​ស្កប់ស្កល់ ជានិច្ច​នឹង​អ្វី​ដែលមាន ហើយ​នឹកគិត​ជានិច្ច​នូវ​អ្វី​ដេ​ល គ្មាន ព្រោះ​លោក​គិតថា អញ​ពីមុន​មានតែ​ស្បែកជើង​កង់ ឡាន​មួយគូ នៅតែ​អាចរ​ស់បាន​មកដល់​ស​ព្វ​ថ្ងៃនេះ​» និង ម្យ៉ាងវិញទៀត ស្បែកជើង​នេះ​ក៏​តែងតែ​ប្រាប់​លោក​ថា « មិនត្រូវ​ភ្លេច​កំណើត​ដែល​រូបលោក​ជា​កូន​កសិករ​ក្រីក្រ​មួយរូប​ផងដែរ​» ។ ដូចនេះ យើង​ឃើញថា ស្បែកជើង​មួយ គូ​នេះ មើលទៅ​វា​មានតម្លៃ​ថោក​ណាស់ សម្រាប់​ការទិញ​ដូរ តែ​វា​មានតម្លៃ ថ្លៃ​ឥត​គណនា​និង​ស្មើ​ជីវិត របស់​ឯកឧត្ដម ឧកញ៉ា បណ្ឌិត​ម៉ុង ឫទ្ធី ។

​ដកស្រង់​ចេញពី​សៀវភៅ « វិថី​ក្រា​លមាស ជីវប្រវត្តិ​ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី » ៕ ភូមិន្ទ