គង់ វង្ស​យ៉ា​ទី ម្តាយ​បង្ខំ​ឱ្យ​យកប្តី​ឆាប់ៗ

Doliprane TVC

​មួយរយៈ​កន្លងមកនេះ តារា​សម្តែង និង ពិធី​ការិនី គង់ វង្ស​យ៉ា​ទី មិនសូវ​បានបង្ហាញ​វត្តមាន​ក្នុង​ខ្សែភាពយន្ត​នោះទេ បញ្ហា​នេះ ត្រូវបាន​នាង​បញ្ជាក់ថា មកពី​នាង​ជាប់រវល់​ការងារ​ជា​ពិធី​ការិនី​ច្រើន ទាំង​នៅ​ទូរទស្សន៍ CTN និង តាម​បណ្តា​ខេត្ត ដូច្នេះហើយ ទើប​នាង​មិនមាន​ពេល​ទទួលយក​ការងារ​សម្តែង​ភាពយន្ត ។

គង់ វង្ស​យ៉ា​ទី ម្តាយ​បង្ខំ​ឱ្យ​យកប្តី​ឆាប់ៗ

​ប៉ុន្តែ​ចំពោះ​ការដក​ឃ្លា​ពី​អាជីព​សម្តែង​របស់ គង់ វង្ស​យ៉ា​ទី នេះ ក៏មាន​ព័ត៌មាន​ថា មាន​បុរស​ក្រៅ​សិល្បៈ​ជា​គូស្នេហ៍​របស់​នាង​ម្នាក់ បាន​ហាម​មិនឱ្យ​នាង​ទទួលយក​ការងារ​សម្តែង ម្ល៉ោះហើយ​ទើប​នាង​មិន​ហ៊ាន​ជំនះ ។ ស្របគ្នា​នេះដែរ អ្នកស្រី ហាស់ ចរិយា ម្តាយ គង់ វង្ស​យា​ទី បានផ្តល់​បទ​សម្ភាស កាលពី​ព្រឹក​ថ្ងៃទី ០៤ ខែកុម្ភៈ ថា ការដែល​កូនស្រី​អ្នកស្រី​មិនសូវ​បានបង្ហាញ​វត្តមាន​សម្តែង​ភាពយន្ត​នេះ មិនមែន​មកពី​មាន​អ្នក​ហាម​មិនឱ្យ​សម្តែង​នោះទេ គឺ​មកពី​នាង​រវល់​ពេក ដូច្នេះហើយ ទើប​មិន​ទទួលយក​ការងារ​សម្តែង​ភាពយន្ត​នេះ ។

គង់ វង្ស​យ៉ា​ទី ម្តាយ​បង្ខំ​ឱ្យ​យកប្តី​ឆាប់ៗ

ម្តាយ គង់ វង្ស​យ៉ា​ទី បាន​បន្តទៀតថា មួយរយៈ​នេះ​កូនស្រី​អ្នកមាន​អ្នក​សុំ​ស្រឡាញ់ និង សុំ​រៀបការ​ច្រើន​ពិតមែន ហើយ​ក្នុងចំណោម​បុរស​ទាំងនោះ​មាន​ទាំង​មន្ត្រីរាជការ អ្នកជំនួញ និង អ្នក​ក្រៅ​ស្រុក​ផងដែរ ។ ម្តាយ គង់ វង្ស​យ៉ា​ទី បាន​បន្តថា បើតាម​គំនិត​អ្នកស្រី​គឺ​ចង់ឱ្យ​កូន​ទទួលយក​អ្នកណាម្នាក់​រៀបការ​ឲ្យ​បាន​ឆាប់ៗ​ផងដែរ ប៉ុន្តែ​មកដល់ពេលនេះ កូនស្រី​របស់​អ្នកស្រី​មិនទាន់​ចង់បាន​ប្តី ហើយ​ពេល​សួរ​ទៅ​គេ​ឆ្លើយថា នៅ​ក្មេង​ចង់​នៅ​ម្នាក់ឯង​មួយរយៈ​សិន ព្រោះ​មាន​ប្តី​ទៅ​មិនមាន​សិទ្ធិ​ដើរហើរ​បាន​សេរី​នោះទេ ម្យ៉ាងទៀត​បុរស​ដែល​នាង​ចង់​បានជា​គូ​អា​នាគ​ត​នោះ នាង​ថា មិនទាន់​ជួប​នៅឡើយ ៕ ប្រមាញ់ តារា​

គង់ វង្ស​យ៉ា​ទី ម្តាយ​បង្ខំ​ឱ្យ​យកប្តី​ឆាប់ៗ

គង់ វង្ស​យ៉ា​ទី ម្តាយ​បង្ខំ​ឱ្យ​យកប្តី​ឆាប់ៗ

គង់ វង្ស​យ៉ា​ទី ម្តាយ​បង្ខំ​ឱ្យ​យកប្តី​ឆាប់ៗ

គង់ វង្ស​យ៉ា​ទី ម្តាយ​បង្ខំ​ឱ្យ​យកប្តី​ឆាប់ៗ