ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​​កាលពី​រសៀល​ថ្ងៃ​ទី​៥​ កុម្ភៈ​ ២០១៦ ​​ភាគី​​ថៃ​បាន​ចាប់ខ្លួន​មនុស្ស​៣​នាក់​ហើយ ​ពាក់​ព័ន្ធ​ករណី​ហិ​ង្សា​​នៅ​ផ្សារ​​រុង​ក្លឿ​ ​ខណៈ​ចាប់​ទំនិញ​រំលោភ​​កម្ម​សិទ្ធិ​​បញ្ញា ​រហូត​ក្លាយជា​​អំពើរ​ហិ​ង្សា ​ឈាន​ដល់​​ការ​វាយតប់ ​និង​គប់​ដុំ​ថ្មដាក់គ្នា  ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣​ កុម្ភៈ កន្លង​ទៅ ​​រវាង​​សមត្ថកិច្ច​ថៃ ​និង​អាជីវករ​ខ្មែរ ។ ជុំវិញ សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន​អាជីវករ​ខ្មែរ២នាក់​ អាជ្ញាធរ​ក្រុងប៉ោយប៉ែត​នឹងជួប​ជាមួយភាគីថៃ

អាជីវករ​ខ្មែរ​ទី​៣​ដែល​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​​ជិត០៥​ល្ងាច​ថ្ងៃ​ទី​០៥ ​នោះ​ មាន​​ឈ្មោះ​ច្រើន​ ចំរើន ​ភេទ​ប្រុស ​ជា​អ្នក​លក់​ស្បែកជើង​​នៅ​ផ្សារ​រុង​ក្លឿ​ ​ត្រូវ​គេ​បញ្ជូន​ទៅ​ខេត្ត​ស្រះ​កែវ​ហើយ ​។

​យ៉ាងណា​ក៏​ដោយ ​ករណី​ខាងលើ​​ទាំង​អាជ្ញាធរ ​ក្រសួង​ពាក់​ព័ន្ធ ​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​​មិន​បាន​ព្រងើយកន្តើយ​នោះ​ទេ​អាជ្ញា​ធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ ក៏​ដូច​ជា​អ​គ្គៈ​កុងស៊ុល​ខ្មែរ​ បាន​ទៅ​សួរសុខទុក្ខ​​​ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អន្តរា​គម​ន៍​​ឲ្យក្រសួងការបរ​ទេស​​​ប្រាប់​ទៅ​ឯក​អ​គ្គ​​រាជទូត​ និង​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ​ដើម្បី​ដាក់​មេធាវី​ការពារ​ក្តី​ដល់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ​ ។