អភិបាល​រាជធានី​ ចាត់វិធានការ លុប​បំបាត់ ​ក្រុម​តន្ត្រី​ជន​ពិការ ប្រគំ​រៃ​ប្រាក់​ តាម​ទី​សាធារណៈ

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា រាល់​ការ​ប្រគំ​តន្ត្រី ដើម្បី​រៃ​អង្គាសប្រាក់​ នៅ​តាម​ភ្លើងស្តុប និង​នៅ​តាម​ទី​សាធារណៈ ​នានា​ របស់ជន​ពិការ​ ដែល​បាន និង​កំពុង​ ធ្វើ​សកម្មភាព​រាល់ថ្ងៃ​នោះ ចាប់ពី​ពេល​នេះ​តទៅ​ សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ទៀត​ទេ ។

លោកប៉ា សុ​ជាតិ​វង្ស មាន​ប្រសាសន៍​បែប​នេះ​ នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ ២០១៦ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ ឯកភាព​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ ពី​ឧត្តមសេនីយ៍​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី លោក​រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ ​កងរាជអាវុធហត្ថ ​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ ពី​អភិបាល​ខណ្ឌ​ទាំង​១២ ។

លោកប៉ា សុ​ជាតិ​វង្ស លើក​ឡើង​ថា ការ​ប្រគំ​តន្ត្រី​ នៅ​តាម​ភ្លើងស្តុប និង​នៅ​តាម​ទី​សាធារណៈ​ នានា​ របស់​ជន​ពិការ​ដែល​បាន​និង​កំពុង​ ធ្វើ​សកម្មភាព​រាល់ថ្ងៃ ដើម្បី​រៃ​អង្គាស​លុយ​ ពី​សប្បុរសជន​នេះ គឺ​វា​ពិតជា​ធ្វើ​ឱ្យ​ ប៉ះពាល់​យ៉ាង​ធ្ងន់​ លើ​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ ។​ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អាច​ឱ្យ​ពួក​គាត់​ បន្តសកម្មភាព​ ដូច្នេះ​ទៀត​ទេ ហើយ​អាជ្ញាធរ​គ្រប់​ខណ្ឌ ​ត្រូវ​ណែនាំ​ ឱ្យ​ពួក​គាត់ ​បញ្ឈប់​ជា​បន្ទាន់ ។

ក្នុង​ឱកាស​នោះ ​លោកប៉ា សុ​ជាតិ​វង្ស បាន​ណែនាំ​ ឱ្យ​មន្ត្រី​រាជធានី​ភ្នំពេញ រួម​ជាមួយ​ មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន​រាជធានី​ភ្នំពេញ ត្រូវ​ទៅ​ដល់ទី​តាំង របស់​ជន​ពិការ​ រស់នៅ និង​ពិនិត្យ​ ឱ្យ​បាន​ច្បាស់លាស់​ថា តើ​មាន​អង្គការ​ណា​មើល​ការ​ខុស​ត្រូវ ហើយ​ពួក​គាត់​ខ្វះខាត​អ្វីខ្លះ សាលា​រាជធានី​ភ្នំពេញ​ នឹង​ដោះស្រាយ​ជូន​ ពួក​គាត់​តែ​ម្តង ៕

អភិបាល​រាជធានី​ ចាត់វិធានការ លុប​បំបាត់ ​ក្រុម​តន្ត្រី​ជន​ពិការ ប្រគំ​រៃ​ប្រាក់​ តាម​ទី​សាធារណៈ
អភិបាល​រាជធានី​ ចាត់វិធានការ លុប​បំបាត់ ​ក្រុម​តន្ត្រី​ជន​ពិការ ប្រគំ​រៃ​ប្រាក់​ តាម​ទី​សាធារណៈ
អភិបាល​រាជធានី​ ចាត់វិធានការ លុប​បំបាត់ ​ក្រុម​តន្ត្រី​ជន​ពិការ ប្រគំ​រៃ​ប្រាក់​ តាម​ទី​សាធារណៈ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត