មាន​ឧកញ៉ា​ម្នាក់​កំពុង​រំលោភ និង ឈូសឆាយ ឆ្នេរសមុទ្រ ​និង ​ព្រៃ​លិច​ទឹក​ធ្វើជា​កម្ម​សិទ្ធ​

Doliprane TVC

​ក្រុម​ឧកញ៉ា និង មន្ត្រី​កំពង់ផែ​ក្រុងព្រះសីហនុ​ពីរ​ឬ​បីនាក់ ត្រូវបាន​ប្រជាពលរដ្ឋ​​ចោទថា​បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​យក​ដីព្រៃ​លិច​ទឹក និង ឆ្នេរសមុទ្រ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដែល​ធ្វើអោយមាន​ការប៉ះពាល់​ដ​ល់​សោ​ភណ្ឌ​ភាព​មាត់​ឆ្នេរសមុទ្រ​យ៉ាងធ្ងន់ធ្ងរ​នៅពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ។​

ដីព្រៃ​លិច​ទឹក និង ចំណី​ឆ្នេរសមុទ្រ​សាធារណៈ​ជាច្រើន​ហិកតា​នៅ​ចំណុច​មាត់ពាម​
​ភូមិ​បទ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​ក្រុម​ឧកញ៉ា និង ថ្នាក់ដឹកនាំ​មន្ត្រី​កំពង់ផែ​ស្វ​យ័​ត្វ័​ក្រុងព្រះសីហនុ​នាំគ្នា​ចាក់​លុប​ហុំ​ព​ទ្ធ័​យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ ពលរដ្ឋ​កំពុង​រិះគន់​យ៉ាងខ្លាំង ។​

មាន​ឧកញ៉ា​ម្នាក់​កំពុង​រំលោភ និង ឈូសឆាយ ឆ្នេរសមុទ្រ ​និង ​ព្រៃ​លិច​ទឹក​ធ្វើជា​កម្ម​សិទ្ធ​

​បើតាម​ការ​ប្រាប់​អោយដឹងពី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ថា អ្នក​ដែល​ទៅ​ចាក់ដី កាប់​ព្រៃ​លិច​ទឹក និង ឆ្នេរសមុទ្រ នៅ​ម្តុំ​ទីនោះ មាន​លោក​ឧកញ៉ា​ម្នាក់ និង មេ​គ្រាក់ៗ​​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​នេះ​តែម្តង ។ ទាំង​ពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​ពុំ​ដឹងថា អស់លោក​ឩ​ក​ញ្ញ៉ា និង មន្ត្រីរាជការ​ទាំងនោះ គាត់​យក​ច្បាប់​អ្វី​ទៅប្រើ​នោះទេ គ្រាន់តែ​ប្រាប់​អ្នកស្រុក​ថា ជា​ដី​របស់​កំពុងផែ ។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ និង លោក អភិបាលស្រុក​ព្រៃនប់​អ្នកយក​ពត៌មាន​របស់​យើង​មិនអាច​រក​កា​រប​ភ្លឺ​បានទេ ។ កន្លងមក​ក៏មាន​អាជ្ញាធរ​ឃុំ និង ស្រុក​បាន​ចុះទៅពិនិត្យ​ផ្ទាល់​ដែរ តែ​លទ្ធផល​យ៉ាងណា​នោះ​នៅ​មិនទាន់​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ ៕​សុថា​ត់​

មាន​ឧកញ៉ា​ម្នាក់​កំពុង​រំលោភ និង ឈូសឆាយ ឆ្នេរសមុទ្រ ​និង ​ព្រៃ​លិច​ទឹក​ធ្វើជា​កម្ម​សិទ្ធ​