ផ្ទៃដីបឹង តាមោក​ ជាង ​៣ពាន់​ហិកតា ត្រូវបាន​រាជរដ្ឋាភិបាល ចេញ​អនុក្រឹត្យកំណត់ ជាសម្បត្ដិ​សាធារណៈ​របស់រដ្ឋ​

ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី ព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យ ស្ដីពីការកំណត់ផ្ទៃបឹង តាមោកឬហៅថាបឹងកប់ស្រូវទំហំ ៣,២៣៩.៧ហិកតា ស្ថិតក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ជាសម្បត្ដិសាធារណៈរដ្ឋ។

សូមជម្រាប ថា បឹងតាមោក ឬហៅថាបឹងកប់ស្រូវ គឺ ជាអាងស្តុកទឹកដ៏សំខាន់មួយ ដែលរំដោះទឹកចេញរាជធានីភ្នំពេញ ភាគខាងជើងនិងខាងលិច ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិសាស្រ្តសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

បើយោងតាមខ្លឹមសារនៃកិច្ចប្រជុំស្តីពី ការសិក្សាផលប៉ះពាល់ និងអភិវឌ្ឍន៍បឹងតាមោក នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានឲ្យដឹង ថា បឹងតាមោកទំហំ ២០០០ហិចតា នឹងត្រូវបានអភិរក្សទុក សម្រាប់ធ្វើ អាងប្រព្រឹត្តកម្មធម្មជាតិ និងស្វ័យប្រវត្តិដោយផ្ទៃបឹង ទំហំ៥០០ហិចតា ត្រូវបានសិក្សាជាទ្រនប់ទី១ នៃអាងប្រព្រឹត្តិកម្មទឹកសំអុយ ។

ក្នុងនោះដែរសាលារាជធានីភ្នំពេញ បានកំពុងតែសិក្សានិងរៀបចំ ឯកសារលើគម្រោងប្លង់ ស្ថាបនាផ្លូវទំនប់ថ្មី និងអាងប្រព្រឹត្តិកម្មទឹកសំអុយ នៅបឹងតាមោកនេះ ដើម្បីបញ្ជៀស នូវផលប៉ះពាល់នានា ទៅលើគុណភាពទឹកបឹងតាមោក សម្រាប់ការពារបរិស្ថាន ទាំងពេលបច្ចុប្បន្ន និងពេលអនាគត សម្រាប់ប្រជាពលរដ្ឋ នៅតំបន់នោះ ក៏ដូចជារាជធានីភ្នំពេញផងដែរ៕