ក្រោយ​តុលាការ​ ខេត្តស្រះកែវ​ ឃុំខ្លួន​អាជីវករ ខ្មែរ ​២នាក់​ដាក់គុក​ម្នាក់​៣ខែ ពេលនេះ​សមត្ថកិច្ចថៃ ​បានចាប់ខ្លួន​អាជីវករ​ខ្មែរម្នាក់​​ បន្ថែមទៀត

បន្ទាយមានជ័យ៖  ក្រោយពីកាត់ទោសឲ្យ អាជីវករខ្មែរ ២នាក់ជាក់គុកម្នាក់៣ខែ កាលរសៀលថ្ងៃព្រហស្បតិ៍ កន្លងទៅ នៅវេលាម៉ោង៥ ល្ងាចថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៦ម្សិលមិញនេះ សមត្ថកិច្ចថៃបានធ្វើការឃាត់ អាជីវករខ្មែរម្នាក់បន្ថែមទៀត នៅចំនុចផ្សាររោងគ្លឿ ស្រុកអារញ្ញ័ ខេត្តស្រះកែវ។

ក្រុមអាជីករខ្មែរបានឲ្យ អ្នកសារពត៌មានដឹងនៅថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៦នេះថា ល្ងាចម្សិលមិញសមត្ថកិច្ចថៃ បានចាប់ខ្លួនពលរដ្ឋខ្មែរម្នាក់ ភេទប្រុស វ័យជាង២០ឆ្នាំ យកទៅឃុំនិងសួរនាំ ស្ថានីយ៍តម្រួតក្លងលឹក ដោយគេសង្ស័យថា ពលរដ្ឋរូបនោះ ជាប់ពាក់ពន្ធ័ក្នុងអំពើរហឹង្សា នៅផ្សាររោងគ្លឿកន្លងទៅ។ក្រោយពីសមត្ថកិច្ចរកឃើញ រូបគេក្នុងវីដេអូរកាំម៉េរ៉ា សុវត្ថិភាព។

ប្រភពពត៌មានពីមន្ត្រីស្ថានទូតម្នាក់ បានឲ្យដឹងថា ពិតជាមានការចាប់ខ្លួន អាជីវករខ្មែរមែន ព្រឹកនេះសមត្ថកិច្ចថៃ បានបញ្ជូនខ្លួនទៅតុលាការហើយ លទ្ធផលយ៉ាងណា មិនទាន់ដឹងនៅឡើយទេ។អាជីវករខ្មែរដែលត្រូវ ចាប់ខ្លួន មានឈ្មោះ ជ្រៀន ចម្រើន ភេទប្រុស ៣២ឆ្នាំ ត្រូវបានតម្រួតថៃចាប់ខ្លួន តាមដីការលេខ៥៣/២៥៥៩ ចុះថថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៦ របស់តុលាការខេត្តស្រះកែវ ចោទប្រកាន់ពី បទប្រើអំពើហឹង្សា លើរូបរាងកាយ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៦ម្សិលមិញនេះ មានសមត្ថកិច្ចនិងជន ស៊ីវិលថៃមួយក្រុម បានចុះមកចាប់ទំនិញ របស់អាជីវករខ្មែរ២ទៅ៣តូប នៅផ្សាររោងគ្លឿង ដោយគ្មានការបញ្ជាក់ ហេតុផលច្បាស់លាស់ ហើយគិតតែប្រមូលយកទំនិញរបស់អាជីវកខ្មែរដាក់រថយន្ត ដោយឃើញ ឯកសណ្ឋានស៊ី វិល គ្មានលិខិតស្នាមផ្លូវច្បាប់ច្បាស់លាស់ អាជិវករខ្មែរជាច្រើនបានសួរដេញដោលទៅក្រុមមនុស្សស៊ីវិលទាំង នោះ ដោយពួកគេអះអាថាខ្លួន ជាសមត្ថកិច្ចលិខាសិទ្ធ (មន្ត្រីកម្មសិទ្ធិបញ្ញា) ដោយខុសប្រកតី ក៏មានការប្រកែកតវ៉ា គ្នារហូតឹងសរសៃករ និងឈានដល់ការប្រើអំពើហឹង្សាវាយគ្នា ធ្វើឲ្យអាជីវករខ្មែរ ជាច្រើនជិត៥០០នាក់ បានរួមគ្នា ដេញវាយ និងគប់ដុំថ្មើលើជនទាំងនេះ ដើម្បីរំដោះអាជីវករខ្មែរ ដែលគេចាប់ និងទំនិញលើរថយន្តមកវិញ។ការប៉ះទង្គិចនេះបានធ្វើឲ្យ សមត្ថកិច្ចថៃរងរបួសធ្ងន់ស្រាល ១០នាក់ រថយន្តតូចធំ ២គ្រឿងត្រូវខូចខាត អាជីករខ្មែរ២នាក់ត្រូវចាប់ខ្លួន៕

ក្រោយ​តុលាការ​ ខេត្តស្រះកែវ​ ឃុំខ្លួន​អាជីវករ ខ្មែរ ​២នាក់​ដាក់គុក​ម្នាក់​៣ខែ ពេលនេះ​សមត្ថកិច្ចថៃ ​បានចាប់ខ្លួន​អាជីវករ​ខ្មែរម្នាក់​​ បន្ថែមទៀត