កំពូល​អាហារ​ទាំង ៥ ​បន្ថយ​ហានិ​ភ័យ​ជម្ងឺ​មហារីក​សុដន់ ​ល្អបំផុត​សម្រាប់​ស្ត្រី

នៅលើពិភពលោកយើងនេះ ​មានស្រ្តី​ជាច្រើន​បាន​ស្លាប់​ដោយ​តែសារ​ជម្ងឺ​មហារីក,​ ការ​ស្រាវ​ជ្រាវថ្មី​មួយ​បាន​បង្ហាញ​ឲ្យដឹងថា​ ជម្ងឺ​មហារីក​សុដន់​ត្រូវបាន​រារាំង​ដោយ​របប​អាហារ​មួយ​ចំនួន​ ដែល​មាន​ប្រសិទ្ធភាព​ជួយ​កាត់​បន្ថយ​ជម្ងឺ​មហារីក​សុដន់​បាន។​

កំពូល​អាហារ​ទាំង ៥  ​បន្ថយ​ហានិ​ភ័យ​ជម្ងឺ​មហារីក​សុដន់ ​ល្អបំផុត​សម្រាប់​ស្ត្រី 

នេះបើយោងតាមអ្នកស្រី Cheryl L, លោកវេជ្ជបណ្ឌិត ​ផ្នែកថ្នាំបង្ការនៅឯសាកលវិទ្យាល័យ​កាលីហ្វញ៉ា,​ ទីក្រុង San Diego, និង​សាលា​វេជ្ជសាស្ត្រ​បាន​បញ្ជាក់ថា ​"ស្រ្តីម្នាក់​អាចកាត់​បន្ថយហានិ​ភ័យ​នៃជម្ងឺ​មហារីក​របស់នាង​បាន ​២ ភាគ ៣ ​ជាមួយ​អាហារ​រូបត្ថម្ភល្អ ​និងការ​គ្រប់គ្រង​ទម្ងន់ឲ្យ​មាន​តុល្យភាព”។

ទោះបីជាការរកឃើញរោគសញ្ញាដំបូង និងវេជ្ជសាស្ត្រការពិនិត្យជម្ងឺឲ្យបានទៀតទាត់ ​គឺមាន​សារៈ​សំខាន់​សម្រាប់​លទ្ធផល​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ជោគជ័យ​។ ការបន្ថែម​របប​អាហារ​របស់អ្នក​ជាមួយនឹង​អាហារ​ដែល​បាន​រៀបចំ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ការ​ចាប់ផ្ដើម​នៃ​ជម្ងឺ​មហារីក​ដ៏សាហាវនេះ។

អាហារខាងក្រោមនេះ ត្រូវបានគេរកឃើញថាមានប្រយោជន៍សម្រាប់​ការការពារ​ការ​កើត​ជម្ងឺ​មហារីក​សុដន់បាន។

១. ប្រេងអូលីវ
យោងតាមការស្រាវជ្រាវថ្មីដែលបានចេញផ្សាយនៅក្នុងការសែត JAMA Internal Mediacine ​បានឲ្យ​ដឹងថា ​ការបន្តែម​ប្រេង​អូលីវ​នៅក្នុង​របប​អាហារ ​ពិតជា​អាច​កាត់​បន្ថយ​ហានិ​ភ័យនៃ​ការវិវត្ត​ទៅជា​ជម្ងឺ​មហារីក​សុដន់​បាន ​៦២% ​ផងដែរ។ ​ការរួម​បញ្ចូល​ប្រេងអូលីវ​ធ្វើឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការរំលាយ​អាហារ ​និងការពារ​ការ​ចាប់ផ្ដើម​នៃ​ជម្ងឺ​សាហាវនេះ។

២. ត្រី
ជាប្រភេទអាហារល្អនៅលើពិភពលោក ជាពិសេសចំពោះត្រីដែលមានកម្រិតខ្ពស់​នៃអាស៊ីត​ខ្លាញ់​អូមេហ្គា ៣ ​បានបង្ហាញ​ឲ្យឃើញពី​ប្រសិទ្​ធភាព​ជាក់​លាក់​ក្នុងការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជម្ងឺ​មហារីក​សុដន់ ​នៅក្នុង​ការសិក្សា​ថ្មីមួយនេះ។ ​ការទំលាប់​បរិភោគ​នៃអាស៊ីត​ខ្លាញ់​អូមេហ្គា ៣​ គឺជា​ការល្អ​ជួយ​ក្នុងការ​កាត់​បន្ថយ​ហានិភ័យ​នៃជម្ងឺ​មហារីក​សុដន់​ដល់ទៅ ​២០%។

៣. កាហ្វេ
ការទទួលទានកាហ្វេ ២ កែវក្នុងមួយថ្ងៃ អាចបន្ថយហានិភ័យនៃជម្ងឺមហារីកសុដន់ ៥០% ​បើយោង​តាមការ​សិក្សា​ស្រាវជ្រាវ​ដោយ​ជម្ងឺ​មហារីក​សុដន់ថ្មីនេះ។ ​ក្រុមអ្នក​សិក្សា​ស្រាវជ្រាវ​បានរក​ឃើញថា ​ការ​ទទួលទាន​កាហ្វេ​អាច​រារាំង​ដល់ការ​កើតឡើង​សាច់ដុំ​មហារីក​បានរួច​ទៅហើយ។​ ចំពោះស្ត្រី​ដែល​ទទួល​ការព្យា​បាល​ដោយ​ប្រើថ្នាំ ​Tamoxifen, ​ការព្យាបាល​ដោយ​ប្រើអរម៉ូន​​ដែល​ជាថ្នាំ​ដែល​ល្អបំផុត ​ចំពោះ​ស្រ្តីណា​ដែលមិន​ទាន់​អស់រដូវ ​ហើយ​ជាធម្មតា​ត្រូវការ​រយៈពេល ​៥ ឆ្នាំ  ​ឬយូរ​ជាងនេះ ​បន្ទាប់​ពីការ​ព្យាបាល​ជម្ងឺ​មហារីក​សុដន់។

៤. សណ្ដែកស្ងួត
សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមនៅក្នុងសណ្ដែកស្ងួតបានបង្ហាញឲ្យឃើញពី​អត្ថប្រយោជន៍​ចំពោះ​ការកាត់​បន្ថយ​អត្រា​កើតឡើង​ខ្ពស់​នៃជម្ងឺ​មហារីក​សុដន់។ ​យោងតាម​ការ​ស្រាវជ្រាវនេះ​ ការទទួល​ទាន​សណ្ដែកស្ងួត​នៃជាតិ​សរសៃ ​១០ ក្រាម​ជាប្រចាំថ្ងៃ ​បាន​ជួយ​កាត់បន្ថយ​ហានិភ័យ​ជម្ងឺ​មហារីក​សុដន់ ៧%។ ​លើសពីនេះ​ទៅទៀត, ​លក្ខណៈ​សម្បត្តិ​ប្រឆាំង​រោគ​មហារីក​ក៏មាន​នៅក្នុង​ បន្លែក្រៀម, ​សណ្ដែកបារាំង, ​ស្រូវសាឡី​ផងដែរ។

៥. ផ្លែវ៉លណាត់ (Walnut)
យោងតាមការសិក្សាថ្មីនេះ ការបរិភោគផ្លែឈើនេះ ក៏បានជួយដល់ការរារាំងការអភិវឌ្ឍ​នៃជម្ងឺ​មហារីក​សុដន់​បានដែរ។ ​វាជា​សារ​ធាតុគីមី​ដែល​មាន​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣, ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម, ​វីតាមីន E, ​មេឡានីន ​ជួយដល់​ការករកើត​ជម្ងឺ​មហារីក​ក្នុង​កម្រិត​មួយ​យឺតបំផុត។ ​ការ​បរិភោគ​ផ្លែវ៉លណាត់ ​៥០ ក្រាម​ក្នុងមួួយថ្ងៃ ​អ្នកនឹង​បានផ្ដល់​ឲ្យរាង​កាយ​របស់អ្នក​ជាមួយ​ធាតុប្រឆាំង​គ្រប់គ្រាន់ ​ដើម្បី​បញ្ឈប់​ការអភិវឌ្ឍ​នៃជម្ងឺ​ហារីក​សុដន់នេះ៕

ដោយ៖ Brugn
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • កំពូល​អាហារ​ទាំង ៥  ​បន្ថយ​ហានិ​ភ័យ​ជម្ងឺ​មហារីក​សុដន់ ​ល្អបំផុត​សម្រាប់​ស្ត្រី