ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖ បុរស​ជា​ប្តី​ផ្ទុះ​កំហឹង​បាន​យក​ភ្លើង​ទៅ​ដុត​កម្ទេច​ផ្ទះ​ខ្លួនឯង​ចោល ដោយសារ​តែ​ហាម​ប្រពន្ធ​មិន​ស្តា​ប់រឿង​លួច​មើល​​រឿង​អាសអាភាស​ជា​ញយ​ដង ដែល​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៥ កុម្ភៈ ២០១៦ ស្ថិត​ក្នុងភូមិ​ស្រែ​អំពិល ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ប្តី​-​ប្រពន្ធ​ខាងលើ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​កើត​មាន​ជម្លោះ​ពាក្យ​សម្តី​នឹង​គ្នា​ជា​ខ្លាំង នៅ​ពេលបុរស​​ជា​ប្តី បាន​ប្រ​ឡប់​មក​ពី​កិច្ចការ​រកស៊ី​វិញ ក៏​ប្រទះ​ឃើញ​នាង​ជា​ប្រពន្ធ​កំពុង​តែ​ជក់​មើល​រឿង​អាសអាភាស ក៏​កើត​ចេញ​ជា​កំហឹង​ព្រោះតែ​ខ្លួន (​ប្តី​) ធ្លាប់​បាន​ណែនាំ​ជា​ច្រើន​ដង​មក​ហើយ ឱ្យ​ឈប់​មើល​រឿង​បែប​នេះ ព្រោះ​វា​មិន​សមជា​ស្ត្រី​ខ្មែរ​ទេ ។

សមត្ថកិច្ច​បន្ត​ថា ដោយសារ​តែ​ទើប​ប្រ​លប់​មក​ពី​ការងារ​វិញ ហេវ​ហត់​អស់កម្លាំង​ផង និង​មិន​ទាន់​មាន​បាយ​ហូប រួម​ទាំង​ប្រពន្ធ​រវល់​តែ​មើល​រឿង​ដែល​ខ្លួន​ធ្លាប់​ហាមឃាត់​ទៀត​ផង​នោះ ទើប​បុរស​ជា​ប្តី​បាន​សម្រេចចិត្ត​យក​ភ្លើង​ដុត​ផ្ទះ ដែល​សង់​ផ្ទាល់​ជាប់​ដី ធ្វើ​ពី​ឈើ​​ប្រក់​ស័ង្កសី​ឆេះ​ហ្មត់​ខាន​នៅ​ទាំងអស់​គ្នា ។

ករណី​ខាងលើ​នេះ ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​អ្វី​ទេ សុំ​ឱ្យ​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​ប្តី​តែ​ប៉ុណ្ណោះ ។ ចំណែក​ប្តី​ក៏​សុំ​ឱ្យ​សមត្ថកិច្ច​ជួយ​អប់រំ​ប្រពន្ធ​ខ្លួន​ដែរ ។