ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

តៃវ៉ាន់ ៖ ការ​រញ្ជួយ​ដី​មួយ​​ដែល​មានកម្រិត ៦.៤ រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​លើ​កោះ​តៃវ៉ាន់នៅ​ថ្ងៃ​សៅរ៍ ទី​៦ ​កុម្ភៈ នេះ បណ្តាល​ឱ្យ​​​លំ​នៅ​ឋាន​​ជិត​១០០ខ្នង​ និង​អគារ​មួយ​ចំនួនបាន​ដួល​​រលំ​រាបដល់​ដី​​រង​ការ​ខូចខាត ។

សេចក្តីរាយការណ៍​ពី​មន្ត្រី​​ភ្នាក់ងារ​អគ្គិភ័យ​ជាតិ​​ឱ្យ​ដឹង​ជាដំបូង​ថា យ៉ាង​ហោច​ណាស់​ ក៏​មាន​មនុស្ស​៥​នាក់​​បាន​​ស្លាប់ និង​​ជាង​៣០​នាក់​ទៀត ដែល​​គេ​បារម្ភ​ថា ​អាច​នៅ​ជាប់​ក្នុងអ​គារ​​ដែល​រំលំ​បាក់បែក​នោះ ។