ប្រពន្ធ​លួច​មើល​រឿង​អាសអាភាស​ញយ​ដង ប្តី​ហាម​មិន​ស្តាប់ ខឹង​ដុត​ផ្ទះ​ចោល

ខេត្តមណ្ឌលគិរី ៖ បុរស​ជា​ប្តី​ផ្ទុះ​កំហឹង​បាន​យក​ភ្លើង​ទៅ​ដុត​កម្ទេច​ផ្ទះ​ខ្លួនឯង​ចោល ដោយសារ​តែ​ហាម​ ប្រពន្ធ​មិន​ស្តា​ប់រឿង​ លួច​មើល​​រឿង​អាសអាភាស​ ជា​ញយ​ដង ដែល​ហេតុការណ៍​ នឹក​ស្មាន​មិន​ដល់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៥ កុម្ភៈ ២០១៦ ស្ថិត​ក្នុងភូមិ​ស្រែ​អំពិល ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ប្តី​-​ប្រពន្ធ​ខាងលើ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​កើត​មាន​ជម្លោះ​ ពាក្យ​សម្តី​នឹង​គ្នា​ជា​ខ្លាំង នៅ​ពេល បុរស​​ជា​ប្តី បាន​ប្រ​ឡប់​មក​ពី​កិច្ចការ​ រកស៊ី​វិញ ក៏​ប្រទះ​ឃើញ​នាង​ជា​ ប្រពន្ធ​កំពុង​តែ​ជក់​មើល​ រឿង​អាសអាភាស ក៏​កើត​ចេញ​ ជា​កំហឹង​ព្រោះតែ​ខ្លួន (​ប្តី​) ធ្លាប់​បាន​ណែនាំ​ជា​ ច្រើន​ដង​មក​ហើយ ឱ្យ​ឈប់​មើល​ រឿង​បែប​នេះ ព្រោះ​វា​មិន​សម ជា​ស្ត្រី​ខ្មែរ​ទេ ។

សមត្ថកិច្ច​បន្ត​ថា ដោយសារ​តែ​ទើប​ប្រ​លប់​មក​ពី​ការងារ​វិញ ហេវ​ហត់​អស់កម្លាំង​ផង និង​មិន​ទាន់​មាន​ បាយ​ហូប រួម​ទាំង​ប្រពន្ធ​រវល់​ តែ​មើល​រឿង​ដែល​ខ្លួន​ធ្លាប់​ ហាមឃាត់​ទៀត​ផង​នោះ ទើប​បុរស​ជា​ប្តី​ បាន​សម្រេចចិត្ត​យក​ ភ្លើង​ដុត​ផ្ទះ ដែល​សង់​ផ្ទាល់​ជាប់​ដី ធ្វើ​ពី​ឈើ​​ប្រក់​ស័ង្កសី​ឆេះ​ ហ្មត់​ខាន​នៅ​ទាំងអស់​គ្នា ។

ករណី​ខាងលើ​នេះ ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​អ្វី​ទេ សុំ​ឱ្យ​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​ អប់រំ​ប្តី​តែ​ប៉ុណ្ណោះ ។ ចំណែក​ប្តី​ក៏​ សុំ​ឱ្យ​សមត្ថកិច្ច​ ជួយ​អប់រំ​ប្រពន្ធ​ខ្លួន​ដែរ ។

ប្រពន្ធ​លួច​មើល​រឿង​អាសអាភាស​ញយ​ដង ប្តី​ហាម​មិន​ស្តាប់ ខឹង​ដុត​ផ្ទះ​ចោល

ប្រពន្ធ​លួច​មើល​រឿង​អាសអាភាស​ញយ​ដង ប្តី​ហាម​មិន​ស្តាប់ ខឹង​ដុត​ផ្ទះ​ចោល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត