​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៥​កុម្ភៈ ឆ្នាំ​២០១៦ ស្លាប់​៩​នាក់ របួសធ្ងន់​ស្រាល​២៥​នាក់​

ភ្នំពេញ: នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន​២០​លើក យប់​៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់​(​ស្រី​១​នាក់​) អ្នករបួសធ្ងន់​១៦​នាក់​(​ស្រី​២​នាក់​) និង​របួសស្រាល​៩​នាក់​(​ស្រី​១​នាក់​)​។

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ២០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៦​គ្រឿង ។ មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៧​លើក (​ស្លាប់​៦​នាក់​)​បត់​គ្រោះថ្នាក់​១​លើក មិន​ប្រកាន់​ស្តាំ ៣​លើក ស្រវឹង ៣​លើក​(​ស្លាប់​២​នាក់​) មិន​គោរព​សិទ្ធិ​៤​លើក​(​ស្លាប់​ម្នាក់​) កត្តា​យានយន្ត មនុស្ស​រត់​ឆ្លងផ្លូវ ១​លើក​៕

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៥​កុម្ភៈ ឆ្នាំ​២០១៦ ស្លាប់​៩​នាក់ របួសធ្ងន់​ស្រាល​២៥​នាក់​