កុងតឺន័រ​កៀរ​ម៉ូតូ​ដួល ​កិន​ស្លាប់ក្រោយ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ

Doliprane TVC

​ភ្នំពេញ​ : បុរស​ម្នាក់​បាន​រងរ​បួស​បែក​ផ្លោក​នោម ហើយ​បាន​ស្លាប់​បន្ទាប់ពី​ដឹក​ទៅដល់​មន្ទីរពេទ្យ​ជាង​កន្លះ​ម៉ោងដោយសារតែ​រថយន្ត​កុងតឺន័រ​ដែលមាន​តែ​ក្បាល​បើក​មកពី​ក្រោយ ហើយ​គៀរ​ដួល​ចូល​ក្រោម​កង់​រួច​កិន​អូស​ជាង ៥ ម៉ែត្រ កាលពី​វេលា​ម៉ោង ៧ និង ០០ នាទី​យប់​ថ្ងៃទី ២ កុម្ភៈ ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ មុខ​ផ្សារ​ជម្ពូ​វ័ន​ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

កុងតឺន័រ​កៀរ​ម៉ូតូ​ដួល ​កិន​ស្លាប់ក្រោយ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ

​តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក វីវ៉ា​(Viva) ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1A-1808 ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏មាន​ក្បាល​រថយន្ត​កុងតឺន័រ​ម៉ាក Hino ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 3 C-0188 បើក​មកពី​ក្រោយ​ស្របគ្នា​មក​គៀរ​ដៃចង្កូត​បណ្តាលឱ្យ​ជនរងគ្រោះ​ដួល​ទៅលើ​ថ្នល់​ធ្វើឱ្យ​រថយន្ត​កុងតឺន័រ​កិន ជនរងគ្រោះ​អូស​ជាង ៥ ម៉ែត្រ បណ្តាលឱ្យ​របួស​បែក​ផ្លោក​នោម ចំណែក​អ្នកបើក​បររថ​យ​ន្ក​ក្រោយពី​បង្ក​បាន​រត់គេច​ខ្លូន​បាត់​ពី​កន្លែងកើតហេតុ ។​

កុងតឺន័រ​កៀរ​ម៉ូតូ​ដួល ​កិន​ស្លាប់ក្រោយ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ ៧១១ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ ខណៈពេល​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ជនរងគ្រោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

                                                                                                                                                       ​វិជ្ជា

កុងតឺន័រ​កៀរ​ម៉ូតូ​ដួល ​កិន​ស្លាប់ក្រោយ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ