រថយន្ត​បែន​ដឹក​ដី​បុក​ជាមួយ​ម៉​តូ បណ្តាល​ឲ្យ​ស្លាប់ ២ នាក់​

Doliprane TVC

មនុស្ស ២ នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​កូរ៉េ​ដឹក​ដី​បុក​ជាមួយ​ម៉ូតូ​កាលពី​ល្ងាច​ថ្ងៃទី ៤​ ខែកុម្ភៈ ក្នុងភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ។

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឃ្លិ​ក​ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ជិះ​គ្នា​ពីរ​នាក់​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ផ្លូវ​កោង​បាន​ជ្រុល​ទៅបុក​ជាមួយនឹង​រថយន្ត​កូរ៉េ​ដឹក​ដី​ពណ៌​ស ស្លាក​លេខ​បាត់ដំបង 3A-1412 ក្នុងទិសដៅ​ច្រាស់ទិស​គ្នា បណ្តាល​ឲ្យ​យុវជន​ទាំង ២ នាក់ ស្លាប់​នៅនឹងកន្លែង ។​

រថយន្ត​បែន​ដឹក​ដី​បុក​ជាមួយ​ម៉​តូ បណ្តាល​ឲ្យ​ស្លាប់ ២ នាក់​

លោក ម៉ែន បូរី នាយផ្នែក​ដោះស្រាយ​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង ២​នាក់​មានឈ្មោះ ចាយ ឡែ​ម ភេទ​ប្រុស អាយុ ៦១ ឆ្នាំ រស់នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង និង​ទី​២ ឈ្មោះ សន ធិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ឃុំ​អូរ​ដំបង 2 ស្រុក​សង្កែ ខេត្តបាត់ដំបង ​។​ ​

ក្រោយពី​កើតហេតុ រថយន្ត និង ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​កា​រិ​យា ល័យ​នគរបាល​ចរាចរណ៍​ខេត្តបាត់ដំបង រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ ចំណែក​តៃកុង​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ ៕​សុថា​ត់​

រថយន្ត​បែន​ដឹក​ដី​បុក​ជាមួយ​ម៉​តូ បណ្តាល​ឲ្យ​ស្លាប់ ២ នាក់​