លួច​ប៉ះចំ​ម៉ូតូ​ប៉ូលិស​ ត្រូវ​ធ្ងន់

Doliprane TVC

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ចាប់ខ្លួនបាន ខណៈ​ពេលធ្វើ​សកម្មភាព​លួច​កាច់​សោ​រ-ក​ម៉ូតូ​របស់​មន្ត្រីប៉ូលិស​ម្នាក់​បានសម្រេច ហើយ​បាន​ព្យាយាម​ជិះ​រត់គេចខ្លួន ប៉ុន្តែ​ត្រូវ​ម្ចាស់​ទាន់​ទើប​រត់​មិន​រួច និង ត្រូវ​ជាប់អន្ទាក់​ប៉ូលិស ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣៥ នាទី​ព្រឹក​ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៦ នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្សី ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

លួច​ប៉ះចំ​ម៉ូតូ​ប៉ូលិស​ ត្រូវ​ធ្ងន់

​ជនសង្ស័យ​ខាងលើ​ឈ្មោះ ហេង វ៉ាន់ អាយុ ៣២ ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ត្នោត​ឃុំ​ត្នោត ស្រុក​មេសាង ខេត្តព្រៃវែង ។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ចូល​លួច​ក្នុង​នាយកដ្ឋាន​អន្តោប្រវេសន៍​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ ១២៥ ស៊េរី​ឆ្នាំ ២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CT-9054 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ជិន វ៉េង​លាង ភេទ​ប្រុស ជា​មន្ត្រីនគរបាល​អន្តោ​ប្រវេសន៍​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ដោយឡែក ម៉ូតូ​ដែល​លួចបាន​ពី​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ម៉ាក​ហុងដា​ឌ្រី​ម​សេ ១២៥ ស៊េរី​ឆ្នាំ ២០១៣ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 1BX-7971 នៅ​មិនទាន់​ស្គាល់​ម្ចាស់​នៅឡើយ ។​

លួច​ប៉ះចំ​ម៉ូតូ​ប៉ូលិស​ ត្រូវ​ធ្ងន់

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី ០១ មករា មុនពេល​ចាប់ខ្លួន ១ ថ្ងៃ​ជនសង្ស័យ​ម្នាក់​នោះបាន​ចូលទៅ​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ​ស៊េរី​ឆ្នាំ ២០១៣ មួយគ្រឿង​ពី​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​បានសម្រេច និង គេចខ្លួន​ដោយ​សុវត្ថិភាព លុះ​ថ្ងៃ​បន្ទាប់​បាន​ជិះ​ម៉ូតូ​ដែល​លួចបាន​នោះ​ទៅធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ ១២៥ ស៊េរី ២០១៥ ដែលជា​កម្មសិទ្ធិ​របស់​មន្ត្រីប៉ូលិស​ខាងលើ​ដល់​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ ។ ដោយនៅ​ក្នុងពេលនោះ​ជនសង្ស័យ​មានបំណង​ទុក​ម៉ូតូ​ស៊េរី​ឆ្នាំ ២០១៣ ដែល​លួចបាន​មុន​នោះ​ចោល ហើយ​ជិះ​យក​ម៉ូតូ​ប៉ូលិស​ដែល​ទើប​លួចបាន​គេចខ្លួន ប៉ុន្តែ​ខណៈនោះ​ត្រូវបាន​ម្ចាស់​ដែលជា​មន្ត្រីប៉ូលិស​ឃើញ​ទាន់​ក៏​ចាប់ខ្លួនបាន និង ស្វាគមន៍​ដោយ​កណ្ដាប់ដៃ​ខ្លះៗ រួច​ទើប​ប្រគល់​ទៅ​ឲ្យ​ប៉ូលិស​ប៉ុស្ដិ៍​កា​កាប​សាកសួរ និង កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

ពោធិ៍​សែន​ជ័យ​

លួច​ប៉ះចំ​ម៉ូតូ​ប៉ូលិស​ ត្រូវ​ធ្ងន់