ស្ត្រី​អ្នកជំនួញ​ដីធ្លី​ដ៏​ល្បាញ​ល្បី​មួយរូប​នៅ​ក្រុងភ្នំពេញ​ឈ្មោះ ​​ប៉ែ​ន ​​រ័ត្ន​ថេត​ ​​ភ​រិ​យា​​ឧកញ៉ា ​​ឌុ​​ច ​​សា​​រ៉ែ​ម ​​​ម​ន្ត្រី​ទី​ស្តីកា​រ​គ​ណៈ​រដ្ឋម​ន្ត្រី​ត្រូវ​​ន​​គ​របា​ល​​ចា​ប់​ខ្លួន​​ប​ញ្ជូន​​ឡើង​​តុ​លា​ការ​ប​ន្ទាប់​ពី​​លួ​ច​​​ល​ក់​ដី​គេ​តម្លៃ​រាប់លានដុល្លា​

​ភ្នំពេញ​៖ ស្ត្រី​ជា​អ្នកជំនួញ​ដីធ្លី ដ៏​ល្បាញ​ល្បី​មួយរូប​នៅ​ក្រុងភ្នំពេញ​ឈ្មោះ ប៉ែន រ័ត្ន​ថេត ជា​ភរិយា​របស់​ឧកញ៉ា ឌុ​ច សា​រ៉ែ​ម មន្ត្រី​បម្រើការ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបាន​ចាប់ខ្លួន​ដោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​ត្រូវ បាន​បញ្ជូន​ទៅកាន់​តុលាការ​ជំនុំជម្រះ​ទោស​បន្ទាប់ពី​ស្ត្រី​រូប​រង​ការប្តឹង​ថា បាន​លួច​ក្លែងបន្លំ​ឯកសារ​ដីធ្លី និង​លួច​លក់​អចលនទ្រព្យ​អ្នកដទៃ​តម្លៃ​រាប់ លាន ដុល្លារ ។ បើតាម​ប្រភពពី​តុលាការ​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា អ្នកស្រី ប៉ែន រ័ត្ន​ថេត បាន​នឹង​កំពុង​ប្រើប្រាស់​មេធាវី និង​ខ្សែរយៈ​ស្វែងរក​អន្តរាគមន៍ យ៉ាង​ខ្វែងខ្វាត់ ដើម្បី​ខ្លួន​បាន​នៅក្រៅ​ឃុំ​។

​ប្រភពពី​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា នៅ​អំឡុង​ឆ្នាំ ២០០៥-​២០០៦ អ្នកស្រី ប៉ែន រ័ត្ន​ថេត ជាមួយ​អតីត​ស្វាមី បានទទួល​ប្រាក់​ពី​ពាណិជ្ជករ ម្នាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​រៀបចំ​ដី​ជាច្រើន​ហិកតា ស្ថិតនៅ​ក្នុងភូមិ​ក្តុល ឃុំ​កំពង់​អុស ស្រុក​ពញា​ឭ ខេត្តកណ្តាល ដោយ​បំពេញបែបបទ​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ឲ្យ​ទៅ​ម្ចាស់​ប្រាក់​ត្រឹមត្រូវ​តាមច្បាប់​។ លុះ​ក្រោយ​ឆ្នាំ​២០០៨ អ្នកស្រី ប៉ែន រ័ត្ន​ថេត បាន​លួច​យក​ដី​ដដែល​នេះ ទៅ​លក់​ឲ្យ​អ្នកផ្សេង ទៀត​។ ក្រោយ​ពាណិជ្ជករ​ជា​ម្ចាស់​ដី បានដឹង​រឿងនេះ ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែម្តង​។ បើតាម​ប្រភពពី​សមត្ថកិច្ច អ្នកស្រី ប៉ែន រ័ត្ន​ថេត ត្រូវបាន​បញ្ជូន​ទៅកាន់ អយ្យការ​អប​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ កញ្ញា​សុភាព​

KA-06-02-2016-16