ចាប់ខ្លួន តាមដីកាសាលាដំបូងខេត្ត នៅលើខ្លួនជនសង្ស័យ មានថ្នាំញៀន១១កញ្ចប់

កំពត៖ មុខសញ្ញាគ្រឿងញៀនម្នាក់ ត្រូវកម្លាំងនៃមន្ទីរយុត្តធម៌ (អហ) ខេត្ត ចុះចាប់ឃាត់ខ្លួនបាន ដោយអនុវត្តតាមដីកា បង្គាប់ឲ្យចាប់ខ្លួនរបស់ សាលាដំបូងខេត្តកំពត កាលពីម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៦ ចំណុចលើ ផ្លូវ ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។

មន្ត្រីជំនាញ អ.ហ ខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិថា ជនសង្ស័យ ឈ្មោះសុខ សារិន ហៅង៉ោល ភេទ ប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រាំង សង្កាត់ ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។ មន្ត្រី អ.ហ ដដែលបន្តថា ជនសង្ស័យ ខាងលើ ត្រូវបានកម្លាំង(អហ)ខេត្ត ចុះចាប់ខ្លួនដោយអនុវត្ត តាមដីកានៃសាលាដំបូង ខេត្តកំពត ដែលត្រូវចោទប្រកាន់ពីបទ "ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន" ប្រព្រឹត្តនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងនិងខេត្តកំពត កាលពីថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៥ ក្នុងបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោស តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន។

ខណៈសមត្ថកិច្ច អ.ហ កំពុងធ្វើការឃាត់ខ្លួននៅនឹងកន្លែងកើតហេតុ បានឆែកឆេរលើខ្លួនជនសង្ស័យ រកឃើញមានថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន១១កញ្ចប់ តូចថែមទៀត រួចក៏ធ្វើការដកហូតវត្ថុតាងនេះ ជាមួយទូរស័ព្ទដៃ ២គ្រឿងផង ហើយនាំខ្លួនទៅសាកសួរនៅឯទីបញ្ជាការដ្ឋាន អ.ហ ខេត្តកំពត ដើម្បីកសាងសំណុំរឿង ឡើងតុលាការ ចាត់ការតាមច្បាប់៕