​ឯកឧត្ដម កឹម សុខា ទទួលស្គាល់ថា មានមន្រ្ដីបក្ស CNRP ចាកចេញទៅបក្សផ្សេង ឬទៅបង្កើតបក្សថ្មី

ភ្នំពេញ៖ ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ ឯកឧត្ដកឹម សុខា បានទទួលស្គាល់ថា មានមន្រ្ដី និងសកម្មជន គណបក្សសង្រ្គោះជាតិ មួយចំនួន(CNRP)បានចាកចេញ ទៅរួមរស់ជាមួយ គណបក្សផ្សេង ឬទៅបង្កើតគណ បក្សថ្មី។ ថ្លែងក្នុងវេទិកាសកម្មជន មូលដ្ឋាន នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៦ ខែកុម្ភះនេះ ឯកឧត្ដមកឹម សុខា បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ មិនមានការព្រួយបារម្ភឡើយ ចំពោះការចាកចេញរបស់មន្រ្ដី និងសកម្មជនគណបក្សសង្រ្គោះជាតិ មួយចំនួននោះ។  

ឯកឧត្ដមកឹម សុខា បានថ្លែងបន្ដ ថា"យើងកុំបារម្ភបងប្អូន មិនមែនថា អត់របេះទេ របេះខ្លះ ប៉ុន្ដែមកវាច្រើន មកវិញច្រើនជាងរបេះ"។ ជាមួយគ្នានេះឯកឧត្ដមកឹម សុខា បានបញ្ជាក់បន្ថែមថា ឯកឧត្ដមមានវិធីសាស្រ្ដ ក្នុងទាក់ទាញឲ្យមន្រ្ដី និងសកម្មជនគណបក្សសង្រ្គោះជាតិ ដែលចាកចេញទៅហើយនោះត្រឡប់ មកវិញបានផងដែរ៕

​ឯកឧត្ដម កឹម សុខា ទទួលស្គាល់ថា មានមន្រ្ដីបក្ស CNRP ចាកចេញទៅបក្សផ្សេង ឬទៅបង្កើតបក្សថ្មី