កន្លែងកើតមុនអាចប្រាប់ពីបញ្ហាសុខភាពរបស់អ្នក

តើអ្នកធ្លាប់ដែលបានគិតទេថា ហេតុអ្វីបានជាផ្ទៃមុខរបស់អ្នកកើតមុនត្រង់កន្លែងដដែលៗ? អ្នកជំនាញបានបង្ហាញថា តំបន់កើតមុននៅលើផ្ទៃមុខ មានជាប់ទាក់ទងទៅនឹងបញ្ហាសរីរាង្គខាងក្នុងខ្លួន ព្រមទាំងប្រព័ន្ធការពាររាងកាយ។ ដោយគ្រាន់តែសង្កេតមើលមុនដែលកើតមាននៅលើផ្ទៃមុខ ក៏អាចដឹងពីអាការៈជំងឺរបស់អ្នកដែរ។
១. តើមុនលើថ្ងាសប្រាប់អ្វីខ្លះដល់អ្នក?
មុនកើតលើថ្ងាសបណ្តាលមកពីប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការមិនបានល្អ។ ដូច្នេះព្យាយាមកាត់បន្ថយទទួលទានអាហារមិនល្អចំពោះសុខភាព និងផលិតផលសម្បូរជាតិខ្លាញ់មួយចំនួន។ ការទទួលទានអាហារត្រជាក់ៗដូចជា ត្រសក់ និងការ៉េមអាចជួយកាត់បន្ថយបញ្ហានេះបាន។
កន្លែងកើតមុនអាចប្រាប់ពីបញ្ហាសុខភាពរបស់អ្នក
២. មុនត្រង់ប្រជុំចិញ្ចើម
មុនត្រង់ប្រជុំចិញ្ចើមទាក់ទងនឹងបញ្ហាថ្លើម ហើយចំពោះបញ្ហានេះ អ្នកត្រូវកាត់បន្ថយការទទួលទានជាតិស្រវឹង, ផលិតផលប្រចាំថ្ងៃ និងអាហារដែលសម្បូរជាតិខ្លាញ់ច្រើន។
កន្លែងកើតមុនអាចប្រាប់ពីបញ្ហាសុខភាពរបស់អ្នក
៣. មុនក្រោមថ្ពាល់
កង្វះអនាម័យធ្មេញបណ្តាលកើតមុនប្រភេទនេះ។ ជាទូទៅ ការឆ្លងមេរោគក្នុងមាត់ធ្វើឲ្យកើតមុនត្រង់កន្លែងនេះ។
កន្លែងកើតមុនអាចប្រាប់ពីបញ្ហាសុខភាពរបស់អ្នក
៤. កើតមុនត្រង់ថ្ពាល់ខាងលើ
មុនត្រង់ថ្ពាល់ខាងលើបង្ហាញថា មុខងារសួតរបស់អ្នកចុះខ្សោយ។ វាក៏អាចបណ្តាលមកពីឧស្ម័នពុល និងទម្លាប់ជក់បារី។
កន្លែងកើតមុនអាចប្រាប់ពីបញ្ហាសុខភាពរបស់អ្នក