អភិបាល​ខេត្តតាកែវ ៖ អាជ្ញាធ​ភូមិ​ឃុំ​ត្រូវយក​អង្ករ​ចែកជូន​ដល់ផ្ទះ ប្រជាពលរដ្ឋ ដែល​ក្រីក្រ​ពិតប្រាកដ​

តាកែវ: នៅក្នុង​ឱកាស​ចុះ​ចែក​អង្ក​និង​សម្ភារៈ​មួយចំនួនទៀត​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២៥០​គ្រូ​សារ​ដែល​ស្ថិតនៅក្នុង​ឃុំ​គី​រី​ចុង​កោះ ស្រុក​គីរីវង់ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ​បានធ្វើការ​ក្រើន​រំ​លិ​ក​ដល់​មន្ត្រី​មូលដ្ឋាន​ទាំងអស់ ដែល​ស្ថិត​នៅជាប់​និង​ប្រជាព​លត​រដ្ឋ​ត្រូវតែ​ដឹង​អោយ​ច្បាស់​ពី​សុខ​ទុក​របស់​ប្រជាពលរដ្ឋ​ខ្លួន​និង​ត្រូវ​បំរើ​ប្រជា​ពលរ​ដ​ហ​ឋ​អោយ​អស់ពី​ចឹ​ត្ត​ពី​ថ្លើម​។​

​លោក ឡាយ វណ្ណៈ បាន​មានប្រសាសន៍​បន្តថា រាល់​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន គឺ​អាជ្ញាធ​មូលដ្ឋាន ត្រូវតែ​ដឹង​ហើយ ជួយ​ដោះស្រាយ​។ បើ​មាន​ប្រជាពលរដ្ឋ​ណា​អត់​អង្ក​ត្រូវតែ​យក​អង្ក​អោយ​គាត់​ដល់ផ្ទះ​ដោយ​មិនចាំបាច់​អោយ​ពួកគាត់​មក​អង្គុយ នៅ​សាលាឃុំ ឬ សាលាស្រុក​នោះទេ​។ យើង​មាន​អង្ក​គ្រប់គ្រាន់​សម្រាប់​ទុក​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​។ សាលាខេត្ត​តាកែវ​បានផ្ដល់​អង្ក​១​តោន​ទៅ​២​តោន ជា​រៀងរាល់ខែ ដល់​សាលា ក្រុង ទាំង​១០​នៅក្នុង​ខេត្តតាកែវ​ដើម្បី​ទុក​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​។​

​លោក​អភិបាល​ខេត្តតាកែវ​បាន​មានប្រសាសន៍​បន្តថា បើ​យើង​បំរើ​ប្រជាពលរដ្ឋ​បានល្អ​នោះ​គឺ​ពួកគាត់​មិន​ទៅណា​ឆ្ងាយ​ពី​យើង​ឬ​បោះបង់​យើង​នោះទេ ពោល​ពួកគាត់​និង​នៅតែ​បន្ត​គាំទ្រ​ក្នុងការ​ដឹកនាំ​របស់​យើង​តទៅទៀត​។ កន្លងមក​ព្រោះតែ​យើង​ភ្លេចខ្លួន បោះបង់ចោល​ពួក​បំរើ​ពួកគាត់​មិនបាន​ល្អ ទើបបានជា​ប្រជាពលរដ្ឋ​លោក​បាន​ចាក​ឆ្ងាយ​ចោល​យើង​មួយរយៈ​។ នេះ​ជា​មេរៀន​និង​បទពិសោធ​ន៏​ដែល​យើង​ត្រូវតែ​កែប្រែ​និង​កសាង​ខ្លួន​ឡើងវិញ ដើម្បីអោយ​ប្រជាពលរដ្ឋ​គាំទ្រ​ការដឹកនាំ​របស់​យើង​សារជាថ្មី​៕

អភិបាល​ខេត្តតាកែវ ៖ អាជ្ញាធ​ភូមិ​ឃុំ​ត្រូវយក​អង្ករ​ចែកជូន​ដល់ផ្ទះ ប្រជាពលរដ្ឋ ដែល​ក្រីក្រ​ពិតប្រាកដ​

អភិបាល​ខេត្តតាកែវ ៖ អាជ្ញាធ​ភូមិ​ឃុំ​ត្រូវយក​អង្ករ​ចែកជូន​ដល់ផ្ទះ ប្រជាពលរដ្ឋ ដែល​ក្រីក្រ​ពិតប្រាកដ​

អភិបាល​ខេត្តតាកែវ ៖ អាជ្ញាធ​ភូមិ​ឃុំ​ត្រូវយក​អង្ករ​ចែកជូន​ដល់ផ្ទះ ប្រជាពលរដ្ឋ ដែល​ក្រីក្រ​ពិតប្រាកដ​
  • អភិបាល​ខេត្តតាកែវ ៖ អាជ្ញាធ​ភូមិ​ឃុំ​ត្រូវយក​អង្ករ​ចែកជូន​ដល់ផ្ទះ ប្រជាពលរដ្ឋ ដែល​ក្រីក្រ​ពិតប្រាកដ​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/02/06  Category:ក្នុងស្រុក