ចាប់បានជនឆបោក​តាម​វី​ង ​​ប្រគល់ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​

Doliprane TVC

​ភ្នំពេញ : ស្ត្រី​ជា​ជនសង្ស័យ​ជំនាញ​ឆបោក​តាម​វី​ង​ម្នាក់​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ស្គាល់មុខ​ចាប់​ឃាត់ខ្លួន​បាន ប្រគល់​ឱ្យ​សមត្ថកិច្ច​បន្ទាប់ពី​បន្លំ​លួច​យក​លេខ​កូដ​បើក​លុយ​វី​ង​បានសម្រេច ២ ដង​កន្លងមកហើយពេល​មក​បើក​លុយ​វី​ង​លើក​ទី ៣ ត្រូវគេ​ស្គាល់មុខ​ចាប់​ឃាត់​តែម្តង​កាលពី​វេលា​ម៉ោង ១ និង ៤០ នាទីរសៀល​ថ្ងៃទី ០២ ខែកុម្ភ​: ឆ្នាំ ២០១៦ ស្ថិតនៅ​ផ្ទះ​វី​ង​ដូរ​លុយ​មួយកន្លែង​ខាងក្រោយ​ផ្សារ​ស៊ិន​ជូ​រី ភូមិ​ប៉​ប្រ៉​ក​ត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

ចាប់បានជនឆបោក​តាម​វី​ង ​​ប្រគល់ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​

​ជនសង្ស័យ​ឈ្មោះ នួន ស្រី​ណេ​ត ភេទ​ស្រី អាយុ ២២ ឆ្នាំ​មុខរបរ និង ស្នាក់នៅ​មិន​ពិតប្រាកដ ។​ ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន កន្លងមក​ស្ត្រី​ខាងលើ​ជា​មុខសញ្ញា​ដែល​គេ​តាមដាន​បន្ទាប់ពី​ជាប់​រូបភាព​មុខមាត់​នៅក្នុង​កាមេរ៉ា​សុ​វត្តិភាព​ផ្ទះ​វី​ង​ដូរ​លុយ​ខាងលើ​ចំនួន ២ ដង​មកហើយ​លើក​ទី ១ បន្លំ​លួច​លេខ​កូដ​បើក​លុយ​បាន ១០០០ ដុល្លារ ហើយ​គេចខ្លួនបាត់​លើក​ទី ២ បន្លំ​លេខ​កូដ​ម្តងទៀត​បើក​លុយ​បាន ៤០០ ដុល្លារ លុះ​មកដល់​រសៀល​ថ្ងៃទី ០២ ខែកុម្ភ​: នេះ​ឃើញ​មកជា​លើក​ទី ៣ រូបគេ​មកលើ​ក​នេះ​ធ្វើជា​លេសរ​កដា​ក់លុយ​ផង និង ដក​លុយ​ផង​ម្ចាស់​ភ្លេចខ្លួន​ជនសង្ស័យ​លូកដៃ​បង្ហើប​មើល​ឯកសារ​គេ​ត្រូវបាន​ម្ចាស់​ឃើញ​ទាន់ ហើយ​មុខមាត់​ភិនភាគ​កន្លងមក​ដូចនឹង​ទៀត​ទើប​ចាប់​ឃាត់ខ្លួន​ប្តឹង​ប៉ូលិស​តែម្តង ។​

ចាប់បានជនឆបោក​តាម​វី​ង ​​ប្រគល់ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​

​ក្រោយពី​ឃាត់ខ្លួន​បាន​ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ប៉ូលិស​នាំខ្លួន​ទៅ​ប៉ុស្តិ៍​កា​កាប​ដើម្បី​សាកសួរ​ចាត់​
​ការ​ទៅតាម​និតិ​វិធី ។

                                                                                                        ស៊ីថា​