Ronaldinho ខ្ញុំនឹងគាំទ្រប្រសិន Neymar ចង់ទៅ Real Madrid

វីរបុរស បាល់ទាត់ប្រេស៊ីល Ronaldinho បាននិយាយថា លោកមិនចង់ឃើញ Neymar ចាកចេញពីក្រុម Barcelona ទៅកាន់ Real Madrid នោះទេ ប៉ុន្តែប្រសិនបើកីឡាវ័យ២៤ឆ្នាំនេះ ចង់ចេញលោកជូនពរឲ្យមានជោគជ័យ។

Ronaldinho ខ្ញុំនឹងគាំទ្រប្រសិន Neymar ចង់ទៅ Real Madrid

Ronaldinho ដែលលេងឲ្យក្រុមអ្នកមានបុណ្យ៥ឆ្នាំ ពី២០០៣ដល់២០០៨ ជួយឲ្យឈ្នះពាន La Liga ២ដង និងChampions League ម្ដងបានលើកឡើង បន្តថាលោកមិនដែលប្រាថ្នា ឲ្យមិត្តរួមជាតិ Neymar ទៅកាន់ក្រុមគូប្រជែង Real Madridទេ ប្រសិនបើគេចង់។

“Neymar ទៅកាន់ Madrid? ខ្ញុំចង់ឲ្យគាត់សប្បាយ។ គេគឺជាមិត្តម្នាក់។ ខ្ញុំនឹងពេញចិត្តគាត់ក្នុងការបន្តនៅ Barcelona និងបង្កើតប្រវត្តិសាស្ត្រ ប៉ុន្តែខ្ញុំមិនអាចផ្ដល់ដំបូន្មានទៅកាន់រូបគេថាគួរនៅឬក៏ទៅនោះទេ។ គេគួរតែជ្រើសរើសផ្លូវតាមចិត្តរបស់គេ”។ Ronaldinho ប្រាប់ Cadena Ser ។

កន្លងទៅ មុនថ្ងៃប្រកាសពានកីឡាករបាល់ទាត់ឆ្នើម FIFA Ballon d’Or 2015 ក៏មានធ្លាយដំណឹងថា Neymar លួចពិភាក្សាជាមួយ Real Madrid អំឡុងពេលដែលរូបគេនៅប្រទេសស្វីសផងដែរ៕

Ronaldinho ខ្ញុំនឹងគាំទ្រប្រសិន Neymar ចង់ទៅ Real Madrid

ប្រភព៖ សប្បាយ