អាជិវករខ្មែរដែលថៃចាប់ខ្លួនម្សិលមិញ​ត្រូវបាបដោះលែងវិញហើយ ក្រោយដាក់លុយធានាអស់១៥ម៉ឺន បាត

ខេត្តបន្ទាយមានជ័យ៖០៦ កុម្ភះ ២០១៦
ក្រោយពីតុលាការខេត្តស្រះកែវសួរនាំអស់រយះពេលជាច្រើនម៉ោង អាជិវករខ្មែរដែលត្រូវថៃចាប់ ខ្លួននៅត្រូវបានតុលាការដោះលែងវិញហើយនៅរសៀលថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៦នេះ ក្រោយដាក់ ប្រាក់ធានាអស់ចំនួនជាច្រើនម៉ឺនបាត។
ភរិយាអាជិវករដែលថៃចាប់ខ្លួនបានឲ្យអ្នកសារពត៌មានដឹងថា ប្តីរបស់ខ្លួនត្រូវបានតុលាការដោះ លែងឲ្យមានសេរីភាពវិញហើយកាលពីវេលារសៀលថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៦នេះ ក្រោយពីឃុំខ្លួន អស់មួយយប់មួយថ្ងៃ។លោកស្រីបានបញ្ជាក់ថា ការដោះលែងនេះគឺធ្វើឡើងក្រោយពីបង់ប្រាក់តំកល់ អស់១៥ម៉ឺនបាត។ប្តីរបស់គាត់ឈ្មោះ ជ្រៀន ចម្រើន អាយុ៣២ឆ្នាំ។
មន្ត្រីកុងស៊ូលកម្ពុជាប្រចាំនៅខេត្តស្រះកែវ ប្រទេសថៃ  បានឲ្យដឹងថា តុលាការថៃបានដោះ លេងឲ្យអាជីវករខ្មែររូបនោះឲ្យត្រលប់ទៅផ្ទះនិងប្រកបរបរចិញ្ចឹមជីវិតវិញមែន ប៉ុន្តែការដោះលែងនេះគឺ ដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណោះ ក្រោយពីមានមេធាវីរៀបចំឯកសារស្នើសុំធានានិងដាក់ ប្រាក់តំកល់១៥០០០០(ដប់ប្រាំម៉ឺនបាត) ជនត្រូវចោទត្រូវបង្ហាញមុខរៀងរាល់១ខែម្តង ឬពេលដែលតុលាការត្រូវការ។
គួរបញ្ជាក់ថាក្រោយចាប់ខ្លួនអាជីវករខ្មែរ២នាក់ដាក់គុកម្នាក់៣ខែ ពីបទបំផ្លាញទ្រព្យសម្បត្តិឯកជន បន្ទាប់ពីប៉ះទង្គិចវាយកម្ទេចរថយន្ត គប់ដុំថ្ម លើមន្ត្រីនិងតម្រួតកម្មសិទ្ធិបញ្ញា នៅផ្សាររោងគ្លឿ ក្នុងសម្លៀកបំពាក់ស៊ីវិលកាលពីថ្ងៃទី៣ កុម្ភះកន្លងទៅ។នៅថ្ងៃទៅ០៥ ខែកុម្ភះ ឆ្នាំ២០១៦ម្សិលមិញ អាជិវករខ្មែរម្នាក់ទៀតក៏ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការផងដែរ៕