មេផ្សារប្រសូត្របណ្តោយអោយ​អាជីវករលក់ដូរលើផ្លូវចូលសាលាស្រុកស្វាយទាប​ខណះដែលអាជ្ញាធរធ្វើមិនដឹង

ស្វាយរៀង៖ប្រជាពលរដ្នដែលចេញចូលផ្សារប្រសូត្រនិងអ្នកទៅរកសេវាសាធារណះពីសាលាស្រុកស្វាយទាបពិតជា នាំគ្នាហួសចិត្តខណះមេផ្សារនេះបណ្តោយអោយក្រុមអាជីវករលក់ដូរលើផ្លូវចូលនិងយកផ្លូវធ្វើជាកន្លែងផ្ញើរកង់ម៉ូតូយ៉ាង អាណាធិបតេយ្យមិនត្រូវបានអាជ្ញាធរយកភ្លែកមើលនោះទេប្រជាពលរដ្នបានលើកទ្បើងទៀតថាក្រុមហ៊ុនម៉ៅការផ្សារប្រសូត្រ នេះ ពិតមានអំណាចខ្លាំងហើយមើលទៅបានជាហ៊ានយកផ្លូវចូលសាលាស្រុកស្វាយទាបអោយអាជីវករលក់ដូរបែបនេះ ហើយការផ្លូវធ្វើអាជីវកម្មលក់ដូររបស់មេផ្សារមានជាច្រើនឆ្នាំមកហើយមិនដែលឃើញស្ថាបណ្ណ័ណាឈឺក្បាលហាលថ្ងៃអ្វី ទ្បើយដោយមន្ត្រីរាជការសាលារស្រុកខ្លះសុខចិត្តចុះបណ្តើរម៉ូតូបរជៀសអ្នកលក់។

ប្រភពបានបន្តទៀតថាមេផ្សារនេះត្រូវបានគេស្គាល់ឈ្មោះថាថូមាសដែលជាអ្នករកសុីវិនិយោគផ្សារដ៍ធំមួយក្នុងស្រុក ខ្មែរហើយមិនខ្វល់ពីផលប៉ះពាល់ដល់ប្រជាពលរដ្ននិងអាជ្ញាធរទ្បើយ។ទោះជាយ៉ាងណាក៍ប្រជាពលរដ្នដែលទៅ រកសេវាផ្សេងៗ ពីសាលាស្រុកស្វាយទាសូមសំណូមពរលោកអភិបាលស្រុកស្វាយទាបមេត្តាជួយសំរួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្នផងជាពិសេសត្រូវមានវិធានការក្តៅ ទៅលើប្រធានផ្សារប្រសូត្រ នេះកុំអោយធ្វើអ្វីស្រេច តែអំពើចិត្តពេក។ពាក់ពន្ធនិងករណីនេះមជ្ឈមណ្ឌលដើមអម្ពិលមិនអាចសុំការបំភ្លឺពីលោកថូមាសជាប្រធានផ្សារបានទេរីឯ លោកម៉ែនសារ៉ានអភិបាលរងស្រុកស្វាយទាបបានអោយដឹងតាមទូរសឌ័នៅរសៀលម៉ោង ៣.១៦ នាទីថ្ងៃទី៦ខែកុម្ភះ២០១៦នេះថាអាជ្ញាធរពិតជាទទួលស្គាល់ថាផ្លូវមានការចង្អៀតប៉ុន្តែនៅរងចាំមន្ទីរ សេដ្ថកិច្ចនិងហិរញ្ញវត្ថុជាអ្នករៀបចំដោយអោយមនុស្សម្នាក់ជាអ្នកមើលការខុសត្រូវហើយក្នុងនាមអាជ្ញាធរមិនដែលព្រងើយ កន្តើយនោះទេរយះកាលកន្លងមកក៍ធ្លាប់រៀបចំសណ្តាប់ធ្លាប់តាមផ្លូវចូលសាលាស្រុកនេះដែរប៉ុន្តែផ្សារមានភាព ចង្អៀតទើបអាជីវករចេះលក់ទៅនៅពេលខាងមុខនេះនិងរៀបចំទ្បើងវិញអោយបានល្អហើយ៕

មេផ្សារប្រសូត្របណ្តោយអោយ​អាជីវករលក់ដូរលើផ្លូវចូលសាលាស្រុកស្វាយទាប​ខណះដែលអាជ្ញាធរធ្វើមិនដឹង

មេផ្សារប្រសូត្របណ្តោយអោយ​អាជីវករលក់ដូរលើផ្លូវចូលសាលាស្រុកស្វាយទាប​ខណះដែលអាជ្ញាធរធ្វើមិនដឹង