គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវរថយន្តកាមរីឆ្លាម​ផ្តាច់ជីវិត ៣នាក់ឪពុកម្តាយនិង កូនអាយុ១ ខួបនៅផ្លូវជាតិលេខ៤

ព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនិងអាណោចអាធ័មបំផុតដោយរថយន្តកាមរីឆ្លាមផ្តាច់ជីវិត៣នាក់ឪពុកម្តាយនិង
កូនអាយុ១ខួបនៅផ្លូវជាតិលេខ៤ នាវេលាថ្ងៃត្រង់នេះ ។ ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តកាមរីឆ្លាម ពណ៌ស្ករ ស្លាក់លេខភ្នំពេញ 2A 3337 បានរេចង្កូតទៅខាងឆ្វេងដៃក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ បានបុកម៉ូតូម៉ាក MD ពណ៌ក្រហម ស្លាកលេខ 1-FJ4118 មានទិសដៅបញ្រ្ចាស់គ្នាពេញទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់នៅនិងកន្លែង កើតហេតុតែម្តង ។ ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាគ្រោះថ្នាក់នេះបណ្តាលឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ៣៥ឆ្នាំ (ប្តី) មុខរបរ កម្មករចាំចំការ មានទីលំនៅ ភូមិកែវផុស ឃុំ កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ និន កឹមយេ អាយុ២៩ឆ្នាំ មុខរបរ កម្មករចាំចំការមានទីលំនៅ ភូមិកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងកូនឈ្មោះ អឿន យូហាន ភេទប្រុស អាយុ១ឆ្នាំ  ស្លាប់នៅនឹងកន្លែងកើតហេតុទាំងអស់គ្នាតែម្តង ។ ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនភ្លាមៗ ចំណែកកម្លាំងនគរបាល និងកងរាជ អាវុធហត្ថស្នាក់ការសន្តិសុខលេខ៤០១បានសហការគ្នា ដើម្បីគ្រប់គ្រងកន្លែងកើតហេតុ និងតាមចាប់ខ្លួនអ្នកបើកបររថយន្ត អោយមកទទួលខុសត្រូវផងដែរ ។ ចំណែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។ ចំពោះវត្ថុតាងឡាននិងម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយនៅពេលក្រោយ ៕