មនុស្ស​ជាង​២០​នាក់​របួសធ្ងន់​ស្រាល ក្នុង​អំពើហិង្សា​ក្បែរ​ផ្សារ​អូរ​ឬ​ស្សី​

ភ្នំពេញ​៖ មនុស្ស​ជាង​២០​នាក់ រង​បួស​ធ្ងន់ និង​ស្រាល ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ​តវ៉ា​ប្រឆាំង ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​កា​ពី​តូ​ល ដែល​បាន​បញ្ឈប់​ពួកគេ​ពី​ការងារ ដោយសារតែ​ការបង្កើត​សហជីព និង​ក្រុម​រត់​កង់​បី​របស់​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​។ អំពើហិង្សា​នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​០៦ កុម្ភៈ នៅមុខ​ក្រុមហ៊ុន​កា​ពី​តូ​ល ក្បែរ​ផ្សារ​អូ​ឬ​ស្សី​។ នេះ​បើ​យោងតាម​ការប្រកាស​ផ្សាយ​របស់​សហភាព​ការងារ​កម្ពុជា​។

​អ្នក​តវ៉ា​ជាង​២០​នាក់ បាន​រង​បួស​ធ្ងន់ និង​ស្រាល ដោយសារ​ក្រុម​រត់​កង់​បី​ជាង​១០០​នាក់ ប្រដាប់​ដោយ​បំពង់​ទីប ស្នាប់ដៃ ដុំថ្ម ញ​ញូ​រ បាន​សម្រុក​មក​វាយ​បាតុករ នៅមុខ​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរកា​ពី​តូ​ល ក្បែរ​ផ្សារ​ឬ​ស្សី​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​សហភាព​ការងារ​កម្ពុជា នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។​

មនុស្ស​ជាង​២០​នាក់​របួសធ្ងន់​ស្រាល ក្នុង​អំពើហិង្សា​ក្បែរ​ផ្សារ​អូរ​ឬ​ស្សី​ ទំព័រ​ហ្វេ​ស​ដែល​បានសរសេរថា​៖ «​អ្នក​តវ៉ា​មិនតិចជាង ២០​នាក់ រងរបួស​ធ្ងន់​ស្រាល បែកក្បាល​ហូរឈាម ហើម​ឆ្អឹង ក្រំ​ក្នុង និង​ត្រូវ​ភ្នែក ដោយសា​ក្រុមជើងកាង​ក្រុមហ៊ុន​កា​ពី​តូ​ល ដែលជា​អ្នករត់​កង់​បី​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍ បានរៀបចំ​បំពង់​ទីប ស្នាប់ដៃ ដុំថ្ម ញញួរ មាន​គ្នា​ជាង ១០០​នាក់ សម្រុកចូល​វាយ​ក្រុម​អ្នក​បើកឡាន ដែល​ឈរ​តវ៉ា​លើក​បដា​អហិង្សា នៅ​កែង​ផ្លូវ​សុខ​ហុក ក្បែរ​ផ្សារ​អូ​ឬ​ស្សី​»​។​

មនុស្ស​ជាង​២០​នាក់​របួសធ្ងន់​ស្រាល ក្នុង​អំពើហិង្សា​ក្បែរ​ផ្សារ​អូរ​ឬ​ស្សី​ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​ហិង្សា​នេះ សហភាព​ការងារ​កម្ពុជា​បាន​ថ្កោលទោស​ចំពោះ​អំពើហិង្សា​លើ​បាតុករ​នេះ​ថា​៖ «​សហភាព​ការងារ​កម្ពុជា សូម​ធ្វើការ​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ទង្វើ​សាហាវ​ឃោ​ឃៅ​យ៉ង់​ខ្នង របស់​ក្រុម​កង់​បី នៃ​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍ ដែល​ទំនងជា​ការបញ្ជា​របស់​ថៅកែ​ក្រុមហ៊ុន​កា​ពី​តូ​ល និង​ស្នើ​អាជ្ញា​ធរមាន​សម្ថ​កិច្ច ដែល​នៅ​កន្លែងកើតហេតុ​ផ្ទាល់ ចាប់​ជនល្មើស​មក​ផ្តន្ទាទោស និង​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទាំងអស់គ្នា​»​។​

​គួរ​បញ្ជាក់ថា អ្នក​តវ៉ា ដែលជា​អ្នកបើករថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ចំនួន​៤៥​នាក់ ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ ដោយសារតែ​ការបង្កើត​សហជីព​។ នៅថ្ងៃនេះ ពួកគេ​បាន​ប្រមូល​ផ្តុំគ្នា ដើម្បី​ទាមទារ​រក​យុត្តិធម៌​ពី​ក្រុមហ៊ុន​កា​ពី​តូ​ល ហើយ​មានការ​ប៉ះទង្គិច​គ្នា ដែល​ធ្វើ​ឲ្យ​ពួកគេ​រង​បួស​ធ្ងន់​ស្រាល​ជាង​២០​នាក់​៕  

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​