អស្ចារ្យណាស់ សិល្បៈករជំនាញ ចំណាយពេលបីឆ្នាំ ឆ្លាក់គុជមកធ្វើជា អាវទ្រនាប់ដើម្បី រំលឹកគុណម្តាយ

ចិន៖ សិល្បៈករចម្លាក់ម្នាក់ បានបង្កើតអាវទ្រនាប់ ដ៏មានតម្លៃមួយ ធ្វើអំពីគុជថ្ម រាប់រយចំណែក។ 

យោងតាមសារព័ត៌មាន People's Daily Online បានចុះផ្សាយថា ជាងចម្លាក់ម្នាក់ នេះមានឈ្មោះថា Guan Qingsong មានស្រុកកំណើត នៅខេត្តយូណាន ភាគខាងត្បូង ឈាងខាងលិច នៃប្រទេសចិន បានចំណាយពេល បីឆ្នាំដើម្បី បង្កើតអាវទ្រនាប់មួយនេះ។ អ្នកជំនាញផ្នែកចម្លាក់ថ្លើមថ្មម្នាក់នេះ បានប្រាប់ថា គាត់ឆ្លាក់អាវទ្រនាប់នេះដើម្បី ជាការរំលឹកដល់ គុណម្តាយរបស់គាត់។ គួរបញ្ជាក់ថា វត្ថុសិល្បៈមួយនេះ ត្រូវបានគាត់ឲ្យឈ្មោះថា មាតាជាតិ (Mother of Nation) ដែលបង្កើតឡើង ដោយការផ្គុំបញ្ចូលគ្នា នៃត្បូងថ្មចំនួន ២២៣ដុំ ដោយក្នុងនោះ មានថ្លើមថ្ម គុជខ្យង និងត្បូងទទឹម លំអរទៅដោយចម្លាក់ផ្កា និងច្រវ៉ាក់រំយោល។ មិនត្រឹមតែប៉ុណ្ណោះ លោក Guan បានប្រើវិធីសាស្ត្រឆ្លាក់ បែបបុរាណ ដើម្បីឲ្យវត្ថុសិល្បៈ មួយនេះអាច យកទៅពាក់បាន ហើយស្រួលពាក់ដូចជាអាវ ទ្រនាប់ធម្មតាទៀតផង។ ជាលទ្ធផល សារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា ចម្លាក់អាវទ្រនាប់ មួយនេះពិតជា ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់សិល្បៈករដទៃទៀត ក្នុងវិស័យចម្លាក់នេះ នៃប្រទេសចិន។ 

គួររំលឹកផងដែរ ថាលោកGuan ត្រូវបានគេរាប់ បញ្ចូលជាអ្នក ឆ្លាក់ថ្លើមថ្មដ៏ ចំណានមួយរូប និងធ្លាប់ទទួលបាន ពានរង្វាន់ជាច្រើន ទៅលើស្នាដៃ ចម្លាក់របស់លោក ហើយក៏ធ្លាប់ទទួល បានពានរង្វាន់ជាតិ ទៅលើចម្លាក់ ដែលមានឈ្មោះថា ប្រទេសចិនដ៏មានសន្តិភាព (Peaceful China) ផងដែរ៕

អស្ចារ្យណាស់ សិល្បៈករជំនាញ ចំណាយពេលបីឆ្នាំ ឆ្លាក់គុជមកធ្វើជា អាវទ្រនាប់ដើម្បី រំលឹកគុណម្តាយ
អស្ចារ្យណាស់ សិល្បៈករជំនាញ ចំណាយពេលបីឆ្នាំ ឆ្លាក់គុជមកធ្វើជា អាវទ្រនាប់ដើម្បី រំលឹកគុណម្តាយ
អស្ចារ្យណាស់ សិល្បៈករជំនាញ ចំណាយពេលបីឆ្នាំ ឆ្លាក់គុជមកធ្វើជា អាវទ្រនាប់ដើម្បី រំលឹកគុណម្តាយ

អស្ចារ្យណាស់ សិល្បៈករជំនាញ ចំណាយពេលបីឆ្នាំ ឆ្លាក់គុជមកធ្វើជា អាវទ្រនាប់ដើម្បី រំលឹកគុណម្តាយអស្ចារ្យណាស់ សិល្បៈករជំនាញ ចំណាយពេលបីឆ្នាំ ឆ្លាក់គុជមកធ្វើជា អាវទ្រនាប់ដើម្បី រំលឹកគុណម្តាយ

លោក Guan Qingsong និងចម្លាក់អាវទ្រនាប់គុជ

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត