ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពត ​៖ ជនសង្ស័យជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ ​ត្រូវកម្លាំង​​សមត្ថកិច្ច​មន្ទីរយុត្តិធម៌​​នៃ​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ឃាត់​ខ្លួន​​តាម​ដីកា​​​ ​​និង​បាន​​បញ្ជូន​ទៅ​​សាលាដំបូងខេត្ត​នៅរសៀល​ថ្ងៃ​ទី​០៦ កុម្ភៈ ២០១៦ ។

ជន​សង្ស័យ​ឈ្មោះ​សុខ សា​រិ​ន ហៅង៉ោ​ល ​អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់​បាយ ក្រុង​កំពត​ ដោយ​បាន​​​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ខាងលើ ​រួមទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន១១​កញ្ចប់​តូច​ និង​ម៉ូតូ​វី​វ៉ា​១​គ្រឿង ​។ ​