មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ​គុណភាព​ម្ហូបចំណី​គ្រឿង​សមុទ្រ និង​គ្រឿងទេស តាម​កំពង់ផែ​និង​ទីផ្សា​រ

ព្រះសីហនុ: មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​សហការ​និង​មន្ត្រី​ជំនាញ​សាលាខេត្ត អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ​គុណភាព​ម្ហូប​គ្រឿង​សមុទ្រ និង​ម្ហូបចំណី​ផ្សេងៗ​ទៀត​នៅ​កំពង់ផែ​ប្រមូល​ផល​នេសាទ​សមុទ្រ​ក្នុងភូមិ​កំ​ពេញ​ឃុំ​កំ​ពេញ​ថ្មី​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០១៦​។​

​លោក ពៅ សុភា​និ​ត អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​យ៍​ជនជាតិ​ចិន​-​វៀតណាម ខាងមុខនេះ អគ្គនាយកដ្ឋាន​និង​សាខា​កាំកុងត្រូល​ខេត្ត ព្រះសីហនុ បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​បើក​យុទ្ធនាការ ចុះ​ពិនិត្យ​លើ​ម្ហូបចំណី នៅតាម​ទីផ្សា​ក៏ដូចជា​នៅតាម​ជនបទ ជាពិសេស​លើ​ម្ហូបអាហារ​គ្រឿង​សមុទ្រ​នេះ​តែម្តង​។​

​លោក ពៅ សុភា​និ​ត បាន​បន្តថា​យុទ្ធនា​ការចុះពិនិត្យ​គុណភាព​ទំនិញ​ម្ហូប​ចំណីអាហារ​របៀបនេះ​គឺ​បាន​អនុវត្ត​ដូច​ភ្លៀងរលឹម កន្លងមកហើយ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ម្ហូប​គ្រឿង​សមុទ្រ​ដែល​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​តម្រូវការ​ខ្លាំង​នៅក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​យ៍​ចិន វៀតណាម​​ខាងមុខនេះ​តែម្តង​។​

​លោក ពៅ សុភា​និ​ត បាន​ថ្លែង​កោត​ស​សើ​ដល់​អាជីវករ​លក់ដូរ​ម្ហូប​ចំណី​និង​គ្រឿងឧបភោគ​បរិភោគ​នៅ​ខេត្ត​ព្រះសីហនុ​ថា បច្ចុប្បន្ន​ពួកគាត់ មានការ​យល់ដឹង បាន​មួយកម្រិត​ធំ​ហើយ​បន្ទាប់ពី​មន្ត្រី​ជំនាញ​បា ន​ចុះមក​ធ្វើការ​ផ្សព្វផ្សាយ ជាពិសេស​ម្ហូប​គ្រឿង​សមុទ្រ​តែម្តង ដោយ​កន្លងមក​ធ្លាប់មាន​ដាក់​សារធាតុ​ផ្សេងៗ​ខ្លះៗ​តែ​បច្ចុប្បន្ន ពុំមាន​ដូច​កាលពីមុន​ទៀត​ទេ ដូចនេះ​មិនជា​កង្វល់​ដល់​បញ្ហា​សុ​វ​ត្តិ​​ភាព​សុខភាព​ទៀត​ទេ​។​

​លោក ពៅ សុភា​និ​ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​អាជីវករ​លក់ដូរ​ទាំង​អស់​មេត្តា​ចូលរួម​អនុវត្ត​ការរក្សា​គុណភាព​លើ​ម្ហូបចំណី​ឲ្យ​បាន​ត្រឹមត្រូវ តាម​ស្តង់ដា របស់​ផលិតផល ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​យើង​៕