​នៅ​ក្រុង​តាខ្មៅ​ ម៉ូតូ ២ គ្រឿង​បុក​គ្នា​ ស្លាប់​ម្នាក់​របួសស្រាល​ម្នាក់

Doliprane TVC

​ខេតៈកណ្តាល  :​ ​យ៉ាងហោចណាស់​មាន​ក្មេងស្រី​ម្នាក់​ស្លាប់ និង ម្នាក់​ទៀតរបួសស្រាល​ ដោយសារ​ម៉ូតូ ២ គ្រឿង​បុក​គ្នា ។​ហេតុការណ៍​នេះ​​កើតឡើង​ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅវេលា​ម៉ោង ១១ និង ១៥ នាទី​ត្រង់ចំណុច​ផ្លូវជាតិ​លេខ ១០៧ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ខេត្តកណ្តាល ។​

​នៅ​ក្រុង​តាខ្មៅ​ ម៉ូតូ ២ គ្រឿង​បុក​គ្នា​ ស្លាប់​ម្នាក់​របួសស្រាល​ម្នាក់

​នៅ​ក្រុង​តាខ្មៅ​ ម៉ូតូ ២ គ្រឿង​បុក​គ្នា​ ស្លាប់​ម្នាក់​របួសស្រាល​ម្នាក់

​បើតាម​លោក​វរៈសេនីយ៍ទោ ស៊ឹម ប៊ុត​បណ្ឌិត អធិការ​ក្រុង​បានឱ្យដឹងថា​គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក​ហុងដា Cub សេ ៥០ ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ​ភ្នំពេញ ១H.០៥.៧៧(​មាន​មួក​)​បើក​ដោយ​ឈ្មោះ ណាត សំណាង ភេទ​ប្រុស អាយុ ២៣ ឆ្នាំ​(​ឃាត់ខ្លួន​)​បានធ្វើ​ដំណើរ​ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ត្រង់ចំណុច​ខាងលើ​បាន​បត់​ឆ្វេង​ទៅបុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា today ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​កណ្តាល ១S.៨៥.៦០ បើកបរ​ដោយ​ឈ្មោះ ឡេង ហ្គិ​ច​ងី​ម ភេទ​ស្រី អាយុ ១៥ ឆ្នាំ​(​ស្លាប់​)​រស់នៅ​ភូមិ​ព្រែក​សំរោង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​នៅ​ក្រុង​តាខ្មៅ​ ម៉ូតូ ២ គ្រឿង​បុក​គ្នា​ ស្លាប់​ម្នាក់​របួសស្រាល​ម្នាក់

​លោក​អធិការ​បាន​បន្តថា ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើការ​វាស់វែង និង ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​ម៉ូតូ​ទាំង ២ គ្រឿង​យកទៅ​អធិការ​រ​អ់​ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕