ពិធីជួប សំណេះសំណាល ជាមួយក្រុមការងារ យុវជនគណបក្ស ខណ្ឌសែនសុខ

ភ្នំពេញ៖ ពិធីជួប សំណេះសំណាល ជាមួយក្រុមការងារ យុវជនគណបក្ស ខណ្ឌសែនសុខ សមាជិក សមាជិកា ដែលសរុបទាំងអស់មានចំនួន ៣៣៤នាក់ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៨ៈ០០ នាទី ក្រោមអធិបតីភាព លោក លី សាវេត ប្រធានគណៈកម្មាធិការបក្សខណ្ឌសែនសុខ និងជាប្រធានក្រុមការងារ យុវជនគណបក្សខណ្ឌសែនសុខ។

ក្នុងពិធីជួបសំណេះសំណាល ក្រុមយុវជនបានសួរជាសំណួរទៅលោក លី សាវេត ថាតើគណបក្សប្រជាជន បានជួយប្រទេសជាតិអ្វីខ្លះ?

លោកបានប្រសាសន៍ឆើ្លយតបថា គណបក្សប្រជាជន គឺជាគណបក្សរំដោះប្រទេសជាតិ ប្រជាពលរដ្ឋ តាំងពីសង្គមអាណានិគមបារាំង ដែលចូលមកត្រួតត្រាប្រទេសកម្ពុជា ឲ្យស្ថិតនៅក្រោមអាណានិគមរបស់ខ្លួន  ប៉ុន្តែបារាំងជំនាន់នោះ មិនទទួលស្គាល់ថាខ្លួន បានដាក់អាណានិគមមកលើប្រទេសកម្ពុជា ដោយមិនប្រើ ភាសានេះដាច់ខាត ហើយសម័យនោះ ដោយមានការខិតខំប្រឹងប្រែង របស់អង្គសម្តេចឪ ក៏បានបង្កើតគណបក្ស ប្រជាជនដើម្បីបដិវត្តន៍ខែ្មរ នៅក្នុងឆ្នាំ១៩៥៣ ក្នុងគោលបំណងបង្កើតគណបក្សនេះ ដើម្បីដណ្តើមទាមទារ ឯករាជ្យ ពីអាណានិគមបារាំង ដូច្នេះគណបក្សប្រជាជនកម្ពុជា គឺបានបង្កើតឡើងជាយូរមកហើយ ហើយគណបក្សប្រជាជនកម្ពុជា ដណ្តើមបានជោគជ័យជាហូរហែដូចជា បានរំដោះប្រទេសជាតិចេញពី អាណានិគមបារាំង រំដោះចេញពីរបបវាលពិឃាតខ្មែរក្រហម ។

លោក លី សាវេត ក៏បានឆើ្លយទៅនឹងសំណួរ របស់ក្រុមការងារយុវជនគណបក្ស ដែលបានសួរមកលោក ទៀតថា ហេតុអ្វីបានជាសម័យនោះកើតមានរបបខ្មែរក្រហម? ហើយលោកក៏បានឆើ្លយថា ដោយសារ មេដឹកនាំសម័យនោះ គិតប្រយោជន៍បុគ្គលជាធំ ហិង្សា និងគំនុំបុគ្គលផង ទើបធ្វើឲ្យប្រទេសកម្ពុជាដែល សម័យនោះ ជាព្រះរាជាណាចក្រអច្ឆរិយៈ ធ្លាក់ទៅក្នុងរបបវាលពិឃាតអាវខ្មៅមួយនេះ ។ រហូតមកដល់ ឆ្នាំ១៩៧៩ ដោយសារតែមានសម្តេចទាំង៣ ដឹកនាំគណបក្សប្រជាជនកម្ពុជា រក្សាការពារទឹកដី បូរណភាព និងការអភិវឌ្ឍន៍ប្រទេស ដោយបានចូលរួមរំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ រំដោះចេញពី អាណានិគមបារាំង និងអភិវឌ្ឍន៍ប្រទេស ឈានទៅរកការទទួលស្គាល់នយោបាយ ទាំងក្នុងតំបន់ និងសកលលោក៕