អតីត​ក្រុមអ្នកបើក​រថយន្ត ក្រុមហ៊ុន​កាពីតូល​ មិនព្រម​បញ្ឈប់ ​ការធ្វើ​កូដកម្ម​

ភ្នំពេញ៖ អតីតក្រុមអ្នកបើករថយន្ត ឲ្យក្រុមហ៊ុនកាពីតូល នឹងបន្តធ្វើកូដកម្មប្រឆាំងនឹង ក្រុមហ៊ុនដោយមានការរៀបចំ ដង្ហែក្បួនទៅផ្ទះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានា ដើម្បីសុំអន្តរាគមន៍ពី នាយករដ្ឋមន្រ្តី ធ្វើយ៉ាងណាឲ្យក្រុមហ៊ុន រថយន្តកាពីតូលព្រមគោរព និងអនុវត្តសិទ្ធការងារ ជូនពួកគេ។

លោក សុខ ឈុនអឿង ប្រធានសមាគមកម្មករសេដ្ឋកិច្ច ក្រៅប្រព័ន្ធកម្ពុជា (CIWA) បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះបន្ទាប់ពី បញ្ចប់កិច្ចប្រជុំជាមួយ អតីតក្រុមអ្នកបើករថយន្តឲ្យ ក្រុមហ៊ុនកាពីតូលថាពួកគាត់ មិនព្រមបញ្ឈប់ការតវ៉ាទេ   គាត់នឹរៀបចំមានក្បួន មានអីហែរទៅផ្ទះ នាយករដ្ឋមន្រ្តី ហែទៅស្ថានទូត ទៅអី ដូចជាស្ថានទូតពាក់ព័ន្ធផ្សេងៗ ដែលអាចជួយអន្តរាគមន៍ ទៅរាជរដ្ឋាភិបាលដើម្បីធ្វើឲ្យ មានការអនុវត្ តសិទ្ធការងារ ពីក្រុមហ៊ុនកាពីតូល "។

កាលពីព្រឹកថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ អតីតអ្នកបើករថយន្ត ក្រុមហ៊ុនកាពីតូល ប្រមាណជា៥០នាក  បានកក្រើកផ្ទុះការតវ៉ា រហូតដល់ប្រើអំពើហិង្សា បណ្ដាលឲ្យសមាជិក សហភាពការងារកម្ពុជា ជិត ១០នាក់រងរបួស និង២នាក់ទៀតត្រូវបាន សមត្ថកិច្ចចាប់ខ្លួន។

គួរបញ្ជាក់ថា ចលនាតវ៉ាអហិង្សា របស់អ្នកបើកឡាន ក្រុមហ៊ុនកាពីតូល ជាង១០០នាក់ បានផ្ទុះកាលពី ថ្ងៃទី៣០ ធ្នូ   ត្រង់ចំណុចផ្លូវបំបែកលេខ១៨២ ខាងត្បូងផ្សារ អូរឫស្សី កែងផ្លូវ លេខ១១១ ផ្លូវលេខ១០៥ រួមទាំង ផ្លូវលេខ១១៣ ដើម្បីឲ្យក្រសួងការងារ ជួយអន្តរាគមន៍ទៅលើឈ្មោះ ផាន់ ស៊ីផុន នាយកក្រុមហ៊ុន ដឹកជញ្ជូន អ្នក ដំណើរ កាពីតូល បញ្ឈប់ការធ្វើ ទុក្ខបុកម្នេញទៅលើបុគ្គលិក កម្មករ តំណាងសហជីព ដោយអនុញ្ញាតឲ្យពួកគេ ចូល ធ្វើការវិញ ព្រមទាំងគិតប្រាក់រំលឹកទាំងអស់ ហើយបញ្ឈប់ការ រំលោភច្បាប់ជាតិ និងអន្តរជាតិ៕