ជិះ​ម៉ូតូ​លឿន​គេច​ពី​រថយន្ត CRV ជ្រុល​បុក​រថយន្ត​តាក់ស៊ី​បណ្តាលឱ្យ​របួស​ម្នាក់​

Doliprane TVC

ភ្នំពេញ :  បុរស​ម្នាក់​បាន​រងរ​បួស​បន្ទាប់ពី​រួប​គេ​បាន​ជិះ​ម៉ូតូ​លឿន​គេច​ពី​រថយន្ត CRV មួយគ្រឿង ហើយ​ជ្រុល​ទៅបុក​រថយន្ត​តាក់ស៊ី​ក្រហម ខណៈដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាលឱ្យ​រង​ការខូចខាត​កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​យប់ ថ្ងៃទី​១ ខែធ្នូ ឆ្នាំ ២០១៦ ចំណុច​ផ្លូវ​នរោត្តម កែង​ផ្លូវ​លេខ ២១៤ ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ហើយ​រថយន្ត​តាក់ស៊ី​បាន​ព្យាយាម​បើក​រត់​ត្រូវបាន​គេ​ដេញ​ឃាត់​ជាប់ ។​

ជិះ​ម៉ូតូ​លឿន​គេច​ពី​រថយន្ត CRV ជ្រុល​បុក​រថយន្ត​តាក់ស៊ី​បណ្តាលឱ្យ​របួស​ម្នាក់​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ស៊ុយ​សា​គី​Address ពណ៌​ស ពាក់​ស្លាក​ភ្នំពេញ​1DD 3736 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​នរោត្តម ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​គេច​ពី​រថយន្ត​មួយគ្រឿង​ម៉ាក​CRV មិន​ចាំ​ស្លាក​លេខ ហើយក៏​ជ្រុល​បុក​ជាមួយ​រថយន្ត​តាក់ស៊ី​ក្រហម ពាក់​ស្លាក​លេខ​ភ្នំ​ព​ញ​2AC 3920 ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ដួល​រងរបួស ចំណែក​រថយន្ត​បាន​បើក​គេចខ្លួន​តាំងពី​ចំណុចកើតហេតុ​រហូតមក​ដល់​ចំណុច​ផ្លូវ​លេខ ៥១ កែង​ផ្លូវ ២០០ ត្រូវ​អ្នករត់ម៉ូតូឌុប​ដេញ​ឃាត់​បាន ។​

ជិះ​ម៉ូតូ​លឿន​គេច​ពី​រថយន្ត CRV ជ្រុល​បុក​រថយន្ត​តាក់ស៊ី​បណ្តាលឱ្យ​របួស​ម្នាក់​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ចំណែក​រថយន្ត និង ម៉ូតូ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​អ្នកជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោរ​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​ ៕

                                                           ( ប្រភព : TV5 )