​លោក ញឹក ប៊ុនឆៃ និង​មន្ត្រី​២២​នាក់​ទៀត បាត់បង់​សមាជិកភាព​ពី​ហ្វ៊ុនស៊ិនប៉ិច ជា​ផ្លូវការ​

លោក ញឹក ប៊ុនឆៃ និងឥស្សរជន​ដែល​បានបាត់​បង់​សមាជិកភាពពីហ៊្វុនស៊ិនប៉ិច​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​ថ្ងៃទី​៦ ខែកុម្ភៈ បានចេញ​សេចក្តីសម្រេច​ស្តីពី​បញ្ជី​ឈ្មោះ​ឥស្សរជន​បក្ស​ចំនួន​២៣​នាក់ ដែល​ត្រូវបាន​បាត់បង់​នូវ​សមាជិកភាព បន្ទាប់ពី​មានការ​បែង​បាក់​ទ្រង់ទ្រាយ​ធំ​រវាង​ព្រះអង្គ និង​លោក ញឹក ប៊ុនឆៃ ដែលជា​អនុប្រធាន​ទី​២ ។​

​យោងតាម​បញ្ជី​ឈ្មោះ ឥស្សរជន​ទាំងនោះ គឺ​សុទ្ធ​ជា​អ្នក​ជិតស្និទ្ធ​របស់លោក ញឹក ប៊ុនឆៃ ដែល​បានសម្រេច​ចាក​ចេញពី​ហ្វ៊ុនស៊ិនប៉ិច ទៅ​ចូលរួម​បង្កើត​គណបក្ស​រាជានិយម​មួយទៀត​ដែលមាន​ឈ្មោះថា ​។​

​មន្ត្រី​ទាំងនោះ​រួមមាន​ដូចជា លោក ញឹក ប៊ុនឆៃ លោក ទា ចំ​រ៉ាត់ លោក ខាន់ សាវឿន លោក សឹម សុន លោក ឈឹម ឈន លោក ទេព ន​ន្ទ​រី លោក ទុំ សម្បុរ លោក ឈឹម សា​ខន លោក អ៊ឹង ទាស៊ាម លោក គួច គី លោកស្រី ប្រាក់ ចន្ថា លោក ច័ន្ទ ន​រ៉ា លោក មៀ​ច សំ​អ៊ា​ន់ លោក គុជ ម៉ូ​លី លោក ជា សែ លោក ឆែម ពេ​ត លោក អ៊ុំ សុម​ន្ថា លោក ម៉េង ហួរ លោក ធៀង វណ្ណដារ៉ុង លោក គី សា​រ៉ា លោក សង្ហ គី​រី និង​លោក ថោង នូវ​។​

​តាម​សេចក្តីសម្រេច សម្តេចក្រុមព្រះ បាន​តម្រូវ​ឲ្យ​អនុប្រធាន​គណបក្ស គណៈកម្មាធិការ​នាយក អគ្គលេខាធិការ ប្រតិបត្តិ ក្រុមការងារ​បោះឆ្នោត រាជធានី​ខេត្ត អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​