មហា​សេដ្ឋិនី​កើន​ជាង​បុរស នៅ​ទូទាំង​ពិភពលោក

Doliprane TVC

​ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លងមកនេះ ចំនួន​សេដ្ឋិនី​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយសារតែ​តួនាទី​របស់​ស្ត្រីភេទ​នៅលើ​ពិភពលោក កាន់តែ​លេចមុខ​ឡើង​ក្នុង​ការធ្វើ​ជំនួញ ជា​ម្ចាស់​ក្រុមហ៊ុន ហើយ​ស្ត្រី​ក្នុង​ភូមិភាគ​អាស៊ី ភាគច្រើន​ជា​ត្រកូល​អភិជន បានទទួល​មរតក​តាំងពី​នៅ​វ័យ​តូច ។ ​តាម​ទិន្នន័យ​ពី Billionaires Report : The changing faces of billionaires ដែល​រៀបចំឡើង​ដោយ UBS Group AG និង PwC ថា អត្រា​កើនឡើង​នៃ​មហា​សេដ្ឋិនី​ក្នុង​ពិភពលោក មាន​ភាគ​ចំណែក​ខ្ពស់ជាង​បុរស ។

ការស្ទង់មតិ​មួយ​ឃើញថា មហា​សេដ្ឋិនី​កើនឡើង ៦,៦ ដង​ក្នុង​រយៈពេល ២០ ឆ្នាំ ពី​ចំនួន ២២ នាក់​ក្នុង​ឆ្នាំ ១៩៩៥ ឡើងមក​ចំនួន ១៤៥ នាក់​នៅ​ឆ្នាំ ២០១៤ ដោយ​សេដ្ឋិនី​ជំនាន់​ថ្មី​ក្នុង​ភូមិភាគ​អាស៊ី​បាន​កើន​យ៉ាង​លឿន ៨,៣ ដង​ក្នុង​រយៈពេល ១០ ឆ្នាំ ឬ ពី ៣ នាក់​ក្នុង​ឆ្នាំ ២០០៥ ឡើងមក ២៥ នាក់​ក្នុង​ឆ្នាំ ២០១៤ ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​កើន​ត្រឹម ១,៧ ដង និង អឺរ៉ុប កើន ២,៧ ដង​ប៉ុណ្ណោះ រីឯ​ចំនួន​មហាសេដ្ឋី​(​ប្រុស​) កើនឡើង ៥,២ ដង ។​

​ក្រៅពីនេះ ការស្ទង់មតិ​បានឱ្យដឹង​ទៀតថា ៣ ផ្នែក​ដែល​បង្កើត​ឱ្យ​ស្ត្រី​អាស៊ី​មានទ្រព្យ​សម្បត្តិ​ច្រើន​មហាសាល គឺ​ផ្នែក​អចលនទ្រព្យ​(Real Estate) ផ្នែក​ឧស្សាហកម្ម (Industrials) និង សុខាភិបាល (Health) ស្របពេល​ដែល​មហា​សេដ្ឋិនី​ដែល​ទទួល មរតក​ពី​ឪពុកម្តាយ​មាន​ចំនួន ៧២% និង អ្នកធ្វើ​ជំនួញ​តំណ​ពី​គ្រួសារ ២៤% ៕ ​សូរ្យ​រិ​ទ្ធ (​ថៃ​រ៉ាត់​)