អ្នកឈ្នះក្នុងការប្រកួតថ្ងៃនេះ

ភ្នំពេញ:    ​ភ្នំពេញ​:​ការប្រកួត​លើស​ង្វៀន K-Cement របស់ SEA-TV ថ្ងៃទី​៥​កុម្ភៈ​នេះ​អ្នក​ប្រដាល់​ឆាយ មាស​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ចេង គា​ក្លិប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា ៥ ទឹក​ពេញ ។ ទោះបី​ចេង គា​មាន​ស្នៀត​វាយ​ជង្គង់​ល្អ​ក៏​ពិតមែនតែ​ស្ទើរ​គ្រប់ទឹក ឆាយ មាស​ជា​អ្នកមាន​ប្រៀប ។ ពួកគេ​ប្រកួត​គ្នា ៥ ទឹក​ពេញ​ដែល​ចុងក្រោយ​ឆាយ មាស​ឈ្នះ​ចេង គា​ដោយ​ពិន្ទុ ។​

​    ​ទេស ជីវ៉ា​ក្លិប​កងពលតូច​លេខ​៧០​ប្រកួត​ចាញ់​ពិ​ន្តុ​ឌុ​ម កែវ​ដា​ក្លិ ម្កុដ​រាជសីហ៍​ដោយ​ពិន្ទុ​បន្ទាប់ពី​ពួកគេ​ប្រ​កួ​ត្​គ្នា ៥ ទឹក​នោះ ។ ដោយឡែក​ព្រឿង សុជាតិ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ឈ្នះ​ផាន រះ​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ដោយ​ពិន្ទុ​ក្នុងខណៈដែល​ខុន ឌី​ណា​ក្លិប​កុមា​ទេព​មាន​រិ​ទ្ធ​ប្រកួត​ចាញ់​ពិន្ទុ​ឆៃ​វ៉ាន់ ណា​រ៉ា​ក្លិប​ម្កុដ​រាជសីហ៍​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​នោះ ។​

+​ភុំ សា​រ៉ា​យ ឈ្នះ​ពិន្ទុ​លួ​ន សុខ​ខេង​

​    ​ភ្នំពេញ​:​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អធិរាជ​លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​ របស់​TV5 នា​យប់​ថ្ងៃទី​៥​កុម្ភៈ​អ្នក​ប្រដាល់​ជើង​ចាស់​ភុំ សា​រ៉ា​យ​ក្លិប​កងពលតូច​លេខ​៣១​ប្រកួត​ឈ្នះ​លួ​ន សុខ​ខេង​ក្លិប​អាស៊ី​កីឡា​ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​បន្ទាប់​ពី​ប្រកួត​ គ្នា ៥ ទឹក​ពេញ​នោះ ។​

​    ​ជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​ចេញ​ធ្ងន់​ដូចគ្នា​នោះ​ពួកគេ​វ៉ៃ​គ្នា​ដោយ​ ប្រយ័ត្នប្រយែង​ជាទីបំផុត ។​ទោះបី​សុខ​ខេង​ហាក់​ដូចជា​សម្រុកចូល​រហូត​មែន​តែ​ការ​វ៉ៃ​ចេញ​របស់​សា​រ៉ា ​យ​ចំ​គោលដៅ​ច្រើនជាង​ទើប​គេ​បានទទួល​ជ័យជំនះ​បែបនេះ ។​

​    ​ឌុន ប៊ុនធឿន​ក្លិប​អេ​ភូ​ថង​កីឡា​បរកួត​ឈ្នះ​គង់ វិចិត្រ​ក្លិប​កងពលតូច​លេខ​៧០​ដោយ​ពិន្ទុ​ក្នុងខណៈដែល​ព៉ ឡាំ​ពី​ក្លិប​អេ​ភូ​ថង​កីឡា​ប្រកួត​ចាញ់​សុខ លាភ​ក្លិប​កងយោធពល​ខេ​មរ​ភុ​មិ​ន្ទ​ដោយ​ពិន្ទុ​នោះ ។​