ព្រែក បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​

Doliprane TVC

​ព្រែក កាន់តែ​ល្បីល្បាញ បន្ទាប់ពី​ចូលធ្វើ​ជា​ពិធីករ​នៅក្នុង​ស្ថានីយ៍ទូរទស្សន៍ MyTV ជាមួយ​ពិធី​ការី​នី សាច់​សខ្ចី ពេជ្រ សេរី​រ័ត្ន ពេលនេះ ព្រែក កំពុង​ថត​រឿង​ថ្មី​ជា​បន្តបន្ទាប់​ទៀត ។ដោយឡែក​បើ​ក្រឡេក​មក​មើល​រឿង​ស្នេហា​វិញ ព្រែក បានបង្ហាញ​មុខមាត់​ពិត​របស់​គូស្នេហ៍​ខ្លួន​ជា​សាធារណៈ ខុសប្លែក​ពី​ប៉ុន្មាន​ខែ​មុន ដែល​គេ​បាន​ព្យាយាម​លាក់បាំង និង មិន​ចង់​ឲ្យ​អ្នក​គ្រប់គ្នា​បានដឹង ព្រោះ​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព ។

ព្រែក បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​

ព្រែក បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​

​ព្រែក តែងតែ​ចំណាយ​ពេលវេលា​ដើរ​កំសាន្ត​ជាមួយ​គូស្នេហ៍​របស់គេ ដូចជា​ការថតរូប​រួមគ្នា​ជាមួយ​ស្តាយ Cute Cute គួរ​ឲ្យ​ស្រលាញ់ ជាពិសេស​នៅតាម​បណ្តា​ហាង​អាហារ​មួយចំនួន មើលទៅ​សម​តាមបែប​យុវវ័យ​សម័យថ្មី ។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ចំណង​ស្នេហ៍​របស់ ព្រែក កាន់តែ​ផ្អែមល្ហែម ជាមួយគ្នា​ខ្លាំង​ឡើងៗ ។ ហើយ​កាលពីពេល ថ្មីៗ​នេះ ព្រែក ថែមទាំង​បាន​បង្ហើប​ពី​ក្តី​ស្រលាញ់ ចំពោះ​នារី​នៅក្នុង​ដួងចិត្ត ជាពិសេស ព្រែក ថែមទាំង​និយាយថា មកទល់ពេលនេះ ទំនាក់ទំនង​របស់​ពួកគេ មាន​រយៈពេល​ជាង ៥ ខែ​ហើយ ។

ព្រែក បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​

ព្រែក បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​

ពេលនេះ ព្រែក បានបង្ហាញ​ពី​ទំនាក់ទំនង​របស់ខ្លួន និង គូស្នេហ៍​ជា​សាធារណៈ ដោយបាន​បង្ហោះ​រូបភាព ស្និទ្ធស្នាល និង ប្រើពាក្យ Sweet Sweet ដូចជា Honey នៅលើ​ទំព័រ Facebook របស់ខ្លួន​ទៅវិញទៅមក​ថែមទៀត ។ ​កន្លងមក ព្រែក មិន​ព្រម​បង្ហើប​ប្រាប់​ពី​ចំណង​ស្នេហ៍​របស់ខ្លួន​ឲ្យ​គេ​បាន​ដឹងលឺ​ឡើយ ទោះបីជា​ដឹងថា រូបគេ​កំពុងមាន​ទំនាក់ទំនង​ស្នេហ៍ ជាមួយ​កូនស្រី​អ្នករកស៊ី​ម្នាក់ នៅក្នុង​ខេត្តកំពង់ចាម​ក្តី រហូត​មាន​ពត៌មាន​ថា អ្នក​ទាំង​ពីរបាន​ភ្ជាប់ពាក្យ​និង​គ្នា​រួចរាល់​ហើយ ថែមទាំង​មាន​គម្រោង​រៀបការ​និង​គ្នា​ទៀតផង ប៉ុន្តែ​ពត៌មាន​នេះ​ត្រូវបាន ព្រែក បដិសេដ និង​សុំ​ត្រឹមតែ​និយាយថា គេ​មាន​អ្នកជា​ទីស្រលាញ់​រួចហើយ ។

ព្រែក បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​

ព្រែក បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​

​នៅក្នុង​ឆ្នាំ ២០១៦ នេះ ព្រែក មាន​គម្រោង​ការងារ​ជាច្រើន ទាំង​គម្រោង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស និង គម្រោង​ថត​រឿង​ជា​បន្តបន្ទាប់ ។ ព្រែក មានឈ្មោះ​ពិត ខេង រតនៈ មាន​វ័យ ២៣ ឆ្នាំ គឺជា​កូនពៅ​របស់​យាយ យ៉យ ចូល​មកដល់​ឆ្នាំនេះ គេ​កាន់​តែមាន​រូបរាង​ស្រស់​សង្ហារ និង មាន​អ្នក​ស្រលាញ់​ចូលចិត្ត​ច្រើន ៕ អា​លី​ណា​

ព្រែក បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​

ព្រែក បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​

ព្រែក បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​