ពាក្យស្នើសុំ​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​បាន​ចូលដល់​ក្រសួងមហាផ្ទៃ​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ប្រាប់​គេហទំព័រ CEN កាលពី​រសៀល​ថ្ងៃទី​៦ ខែកុម្ភៈ ថា ពាក្យស្នើសុំ​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​ក្រុម​លោក​ញឹក ប៊ុនឆៃ គឺ​បាន​ចូលដល់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​ក៏បាន​បញ្ជូនទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ពិនិត្យ​និង​សម្រេច​។​
​   
​លោក​ញឹក ប៊ុនឆៃ បាន​ប្រាប់​គេហ​​ទំព័រ​CEN កាលពី​រសៀល​ថ្ងៃទី​៦ ខែកុម្ភៈ ឲ្យ​ដឹងថា ក្រុ​ការងារ​របស់លោក​បាន​ដាក់ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទៅ​ក្រសួង​
​មហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ប៉ុន្តែ​នៅ​មិនទាន់មាន​ការឆ្លើយតប​មកវិញ​នៅឡើយ​ទេ​។​

ក្រុម​លោក​ញឹក ប៊ុនឆៃ បាន​ផ្តាច់ខ្លួន​​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​នៅ​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ បាន​យកពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​ទៅ​ដាក់​នៅ​ក្រសួងមហាផ្ទៃ​។​