កំពូល​ទឹក​ផ្លែឈើ ១០ មុខ​ដើម្បី​រាង​ស្វែ​ល​

Doliprane TVC

​ក្នុងចំណោម​វិធី​សម្រក​ទម្ងន់​ដែល​ងាយ​ធ្វើ និង បានទទួល​ផល​ដែល​យើង​ដឹង​ស្ទើរ​គ្រប់ៗ​គ្នា​នោះ​គឺ​ការកាត់បន្ថយ​ភេសជ្ជៈ​​ណា​ដែលមាន​ជាតិ​ស្ករ​ខ្ពស់​ដូចជា ទឹកក្រូច ភេសជ្ជៈ​អំបិល​រ៉ែ ជាដើម ។ យ៉ាងណាមិញ​ការផឹក​ទឹក​ផ្លែឈើ​ក៏​ជា​វិធី​មួយ​ដែល​អាច​ផឹក​ជំនួស​បាន ហើយ​ថែមទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រោគ និង ជួយ​សម្រក​ទម្ងន់​បាន​ទៀតផង ។ ដូច្នេះហើយ​ទើប​ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​យើង​ផឹកទឹក​ផ្លែឈើ​ក្នុង​បរិមាណ​សមល្មម​ដើម្បី​សុខភាព និង រាង​ស្វែ​ល​ស្អាត ។

១-​ទឹក​ការ៉ុត​
​សម្បូរ​ទៅដោយ​កាល់ស្យូម ប៉ូ​តា​ស្យូ​ម និង ម៉ាញេស្យូម​ដែលមាន​ប្រយោជន៍​ចំពោះ​រាង​កាយ រួមទាំង​ឃែ​រ៉ូ​ទីន​ដែល​អាច​បំប្លែង​ជា​វីតាមីន A ក្នុង​រាងកាយ​មនុស្ស និង បឺត​ស្រូប​យកទៅប្រើ​បាន​ភ្លាម ។ មិនតែប៉ុណ្ណោះ​ទឹក​ការ៉ុត​ថែមទាំង​មាន​សារធាតុ​អុកស៊ីដកម្ម​ដែល​ជួយ​ការពារ និង ទប់ស្កាត់​រោគ​មហារីក ។

កំពូល​ទឹក​ផ្លែឈើ ១០ មុខ​ដើម្បី​រាង​ស្វែ​ល​

២-​ទឹក​ប៊ីត​រូត​
​មាន​ប្រសិទ្ធភាព​ជួយ​ពង្រឹង​កោសិកា​ឈាមក្រហម សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម ដែក វីតាមីន C និង ម៉ាញ៉េ​ស្យូ​ម ជួយ​ព្យាបាល​អ្នកជំងឺ​ដែលមាន​អាការ​បាត់បង់​ការចង​ចាំ ហើយ​ថែមទាំងជួយ​កាត់បន្ថយ​ភាព​ខូចខាត​នៃ​រាងកាយ​ចំពោះ​ស្ត្រី​ដែលមាន​បញ្ហា​ឈឺ​រដូវ​ទៀតផង ។

កំពូល​ទឹក​ផ្លែឈើ ១០ មុខ​ដើម្បី​រាង​ស្វែ​ល​

៣-​ទឹក​ហ្គ្រេ​ន​ប៊ឺ​រី​
​មាន​វីតាមីន C ខ្ពស់ គេ​ដឹង​ច្បាស់​ណាស់​ថា ទឹក​ហ្គ្រេ​ន​ប៊ឺ​រី​ក៏​អាចជួយ​កាត់បន្ថយ​ដំណើរ​ប្រឈម នៃ​រោគ​ឆ្លងតាម​នោម​ផ្លូវ​ដែលជា​បញ្ហា​របស់​ស្ត្រី​ទូទាំង​ពិភពលោក ។ យើង​អាច​យកទៅ​ក្រឡុ​ក​ជាមួយ​ចេកអំបូង​ដើម្បី​ជួយ​បង្កើន​គុណភាពវីតាមីន​ដែល​ចាំបាច់​ចំពោះ​រាងកាយ ហើយ​ថ្មីៗ នេះ​គេ​ក៏បាន​រកឃើញ​ផងដែរ​ថា​ទឹក​ហ្គ្រេ​ន​ប៊ឺ​រីមាន​ឥទ្ធិពល​ទប់ស្កាត់​មេរោគ​អ៊ី​ខូ​ឡៃ​ដែល​នៅក្នុង​បោ្លកនោម ។

៤-​ទឹក​ផ្លែ​ភែ​រ៍​
​រាប់​ថា​ជា​ទឹក​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន ប្រសិទ្ធភាព​ដ៏​កំពូល​សម្រាប់​ជួយ​ឱ្យ​សុខ​ភាពល្អ ។ ដោយ​ទឹក​ផ្លែ​ភែ​រ៍​ខ្លួនឯង​តែមួយ​មុខ​ក៏​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​យើង​ក៏​អាច​យកមក​លាយ​ជាមួយ​ទឹក​ផ្លែឈើ​ប្រភេទ​ផ្សេងៗ​ដើម្បី​ជួយ​បង្កើនប្រសិទ្ធភាព ។ មាន​វីតាមីន C កាល់ស្យូម ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម ហ្វូ​រ​ស្វ័​រ ក្នុង​បរិមាណ​ខ្ពស់ដែល​សុទ្ធតែជា​រ៉ែ​ធាតុ​ចាំបាច់​ចំពោះ​រាងកាយ ។

កំពូល​ទឹក​ផ្លែឈើ ១០ មុខ​ដើម្បី​រាង​ស្វែ​ល​

៥-​ទឹក​ទំពាំងបាយជូរ​
​ទឹក​ផ្លែឈើ​ពណ៌​ស្វាយ​មួយ​នេះ​ជួយ​ការពារ​មិនឱ្យ​កោសិកា​ខួរក្បាល​ចុះខ្សោយ ហើយ​ជួយឱ្យ​ខួរក្បាល​មានការ​ចងចាំ​មាន​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ខ្ពស់​ដែល​ជួយ​បង្កើន​ប្រព័ន្ធការពារ​មេរោគ​ក្នុង​រាងកាយ ។

កំពូល​ទឹក​ផ្លែឈើ ១០ មុខ​ដើម្បី​រាង​ស្វែ​ល​

៦-​ទឹកក្រូច​
​ជា​ទឹក​ផ្លែឈើ​ជួយ​បំប៉ន​ស្បែក និង សុខភាព ពិតៗ វា​សម្បូរ​ទៅដោយ​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ជួយ​ឱ្យ​ឈាម​ក្នុង​រាងកាយ​រត់​បាន​ស្រួល និង ជួយ​បង្កើន​អត្រា​ស្រូបយក​សារធាតុ​អាហារ ។ ចំណុច​ពិសេស​នៅត្រង់ថាវា​មាន​វីតាមីន C និង ហ្វ្លា​វ៉ូ​ណ​យ​ខ្ពស់​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ និង ទប់ស្កាត់​មេរោគ ។

កំពូល​ទឹក​ផ្លែឈើ ១០ មុខ​ដើម្បី​រាង​ស្វែ​ល​

៧-​ទឹក​ស្វាយ​
​ជួយ​ការពារ​រោគ​មហារីក​បាន​ច្រើន​ប្រភេទ​ជួយ​សម្អាត​ឈាម​ដែល​ជួយ​ឱ្យ​សុខភាព​ល្អប្រសើរ ។ ម្យ៉ាងវិញទៀត​គឺ​វា​ជំនួយ​ក្រលៀន ។ ទឹក​ស្វាយ​មាន​រសជាតិ​ឆ្ងាញ់​អាច​យកទៅ​លាយ​ផ្សំជាមួយ​ទឹក​ផ្លែឈើ​ផ្សេង​ដើម្បី​បង្កើន​រសជាតិ​​ដូចជា​ផ្លែ​គី​វី ឬ ចេក​ជាដើម ។

កំពូល​ទឹក​ផ្លែឈើ ១០ មុខ​ដើម្បី​រាង​ស្វែ​ល​

៨-​ទឹក​ប្ល៊ូ​ប៊ឺ​រី​
​បើ​មើលទៅ​ពណ៌​តែ​ម្យ៉ាង​យើង​ក៏​អាច​ស្មាន បាន​ថា​ជា​ទឹក​ផ្លែឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅ ដោយ​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី វីតាមីន C និង កាក​សរសៃ​អាហារ ។ អាច​និយាយបាន​ថា​ជា​ទឹក​ផ្លែឈើ​ដែល​អាចជួយ​បំប៉ន​សុខភាព​បាន​យ៉ាង​ប្រសើរ​តែម្តង ។

កំពូល​ទឹក​ផ្លែឈើ ១០ មុខ​ដើម្បី​រាង​ស្វែ​ល​

៩-​ទឹក​ទទឹម​
​បើ​អ្នក​ចង់​មាន​បេះដូង​ស្អាត​ត្រូវ​ផឹកទឹក​ទទឹម ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ និង ក្រុម​អ្នកជំនាញ ចំណីអាហារ​សុទ្ធតែ​បាន​ណែនាំ​ឱ្យ​ផឹកទឹក​ផ្លែឈើ នេះ ។ ទឹក​ទទឹម​ត្រឹម​តែមួយ​មុខ​ផ្តល់​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ស្ទើរតែ​គ្រប់​ប្រភេទ ។ រាប់ថា​មាន​ប្រយោជន៍​សម្រាប់​ជួយ​ការពារ​រោគ​មហារីក ។

កំពូល​ទឹក​ផ្លែឈើ ១០ មុខ​ដើម្បី​រាង​ស្វែ​ល​

១០-​ទឹក​ទំពាំងបាយជូរ​ខន់​ខ​ត (Concord Crape Juice)
​ប្រសិនបើ​អ្នក​កំពុងតែ​កើតរោគ​លើសឈាម និង រោគ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នោះ​ទឹក​ទំពាំងបាយ​ជូរ​ពូជ​ខន់​ខ​ត​នេះ គឺជា​ចម្លើយ​របស់​អ្នក​ព្រោះ​វា​មាន​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ក្នុងកម្រិត​មួយ​ច្រើន​រហូត​ទាល់តែ​អាច​បន្ថយ​សម្ពាធ​ឈាម ហើយ​ថែមទាំង​ជួយ​បេះដូង​ឱ្យ​ខ្លាំង និង ជួយ​កាត់បន្ថយ​ដំណើរ​ប្រឈម​ក្នុងការ​កើតរោគ​ផ្សេងៗ​បាន​ទៀតផង ។

​ក្រៅពី​គុណប្រយោជន៍​ដ៏​ច្រើន​អនេក​របស់​ទឹក​ផ្លែឈើ​ខាងលើនេះ យើង​នៅ​អាច​និយាយពេញៗ​មាត់​ថា ទឹក​ផ្លែឈើ​ទាំងនេះ​មិន​គ្រាន់​តែមានគុណប្រយោជន៍​សម្រាប់​សុខភាព និង សម្រស់ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​មាន​រសជាតិ​ឆ្ងាញ់ ហើយ​បើ​ចង់ឱ្យ​បានទទួល​ប្រសិទ្ធ​ភាពល្អ​បំផុត​គឺ​ត្រូវ​ច្របាច់​យក​ទឹក​ផឹក​ស្រស់ៗ ៕ ឆាន់ ចំ​រ៉ា​